* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមិទ្ធិផលផ្លូវក្នុងខេត្តត្បូងឃ្មុំ៖ ផ្លូវជនបទចំនួន៣៦ខ្សែ ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានស្ថាបនារួចរាល់ កំពុងស្ថាបនា និងថែទាំជួសជុល ទូទាំង៧ក្រុង-ស្រុក

24-03-2026 16:05

(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនោះ ធ្វើឡើងនៅសាលប្រជុំមន្ទីរជាន់ទី២ ដោយមានការចូលរួមពីលោកស្រី ឡាច សាម៉ន អនុរដ្ឋលេខាធិការក្រសួង លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងមន្ទីរពាក់ព័ន្ធ។

លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបង្ហាញរបាយការណ៍ ពីលទ្ធផលការងារដែលមន្ទីរសម្រេចបានក្នុងត្រីមាសទី១កន្លងមក។ លោក បានគូសបញ្ជាក់ថា សម្រាប់ផ្លូវសរុបក្នុងខេត្តត្បូងឃ្មុំ មានចំនួន ៧៨៤ខ្សែ មានប្រវែងសរុបជាង ២,៤០៥គីឡូម៉ែត្រ ក្នុងនោះប្រភេទផ្លូវកៅស៊ូ២ជាន់ មាន៧២ខ្សែ, ផ្លូវបេតុងអាមេ មាន៦៤ខ្សែ និងផ្លូវល្បាយក្រួស មាន៦៤៨ខ្សែ។

លោកប្រធានមន្ទីរ បញ្ជាក់ថា សម្រាប់គម្រោងកំពុងអនុវត្តក្នុងឆ្នាំ២០២៥-២០២៦ នៅក្នុងទាំង៧ក្រុង-ស្រុក បានស្ថាបនារួចរាល់ និងកំពុងស្ថាបនា រួមមានសាងសង់ផ្លូវកៅស៊ូ ២៤ខ្សែ ប្រវែងសរុប ១៦៨,៤៧គីឡូម៉ែត្រ ជួសជុលថែទាំប្រចាំផ្លូវកៅស៊ូ២ជាន់ DBST ចំនួន១១ខ្សែប្រវែង១០៦.៨២គីឡូម៉ែត្រ និងជួសជុលថែទាំប្រចាំផ្លូវល្បាយក្រួសចំនួន១ខ្សែ ប្រវែង១៤គីឡូម៉ែត្រ។ ដែលគម្រោងទាំងនេះ ទទួលបានថវិកាពីរដ្ឋាភិបាល, ADB, Word Bank និងAIIB។

លើកឡើងក្នុងឱកាសនោះ លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍមូលដ្ឋានក្នុងខេត្ត។

ក្នុងនាមរដ្ឋបាលខេត្ត លោកបានប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវរាល់សកម្មភាពរបស់មន្ទីរ និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ត្រូវសហការឱ្យកាន់តែជិតស្និទ្ធជាមួយ មន្ទីរអភិវឌ្ឍន៍ជនបទ។

ជាពិសេស ការចាត់វិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់ដែលធ្វើឱ្យខូចខាតផ្លូវជនបទ ការគ្រប់គ្រងការចាក់ដីលំនៅដ្ឋានកុំឱ្យខ្ពស់ជាងតួផ្លូវ និងការអប់រំប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសមិទ្ធផលនានា។

ថ្លែងក្នុងកិច្ចប្រជុំ លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដែលសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់លើកម្មវិធីស្នូលទាំង៥ របស់ក្រសួង។

សមិទ្ធផលទាំងនោះរួមមាន៖ ការសាងសង់ និងថែទាំផ្លូវជនបទរាប់ពាន់គីឡូម៉ែត្រ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការជំរុញចលនាភូមិគំរូ និងការពង្រឹងសេដ្ឋកិច្ចសហគមន៍ តាមរយៈការផ្តល់ពូជសត្វ និងការបង្កើតក្រុមសន្សំប្រាក់ ដែលជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានបានយ៉ាងច្រើន។

ទន្ទឹមនឹងជោគជ័យនេះ លោកស្រី ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជាការខូចខាតផ្លូវដោយសារគ្រោះធម្មជាតិ និងការដឹកជញ្ជូនលើសទម្ងន់ ការចាក់ដីលំនៅដ្ឋានខ្ពស់ជាងតួផ្លូវ និងការខូចខាតប្រព័ន្ធទឹកស្អាតជាដើម។

លោកស្រី រដ្ឋលេខាធិការ បានគាំទ្រយ៉ាងពេញទំហឹងនូវវិធានការដោះស្រាយរបស់មន្ទីរ ដែលមានការសម្របសម្រួលយ៉ាងសកម្មពីសំណាក់រដ្ឋបាលខេត្ត និងបានជំរុញឱ្យបន្តការសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ។ ព្រមជាមួយគ្នានេះ ក្រសួងក៏នឹងបន្តស្វែងរកកញ្ចប់ថវិកា និងកិច្ចសហការពីអង្គការដៃគូនានាដើម្បីជួយគាំទ្របន្ថែម។

សម្រាប់ទិសដៅការងារបន្ទាប់ លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍គន្លឹះចំនួន ៣ចំណុច និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តអនុវត្តសកម្មភាពការងារឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ រួមមាន៖

* ទី១. ពន្លឿនការសាងសង់៖ បន្តតាមដាន និងពន្លឿនការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អណ្តូងទឹក និងស្រះសហគមន៍ ឱ្យស្របតាមស្តង់ដារបច្ចេកទេស និងទាន់ពេលវេលា។
* ទី២. ថែទាំសមិទ្ធផល៖ ពង្រឹងការងារថែទាំសមិទ្ធផលដែលមានស្រាប់ ដោយបំផុសចលនាឱ្យប្រជាពលរដ្ឋចូលរួមធ្វើជាម្ចាស់ និងយល់ដឹងពីការប្រើប្រាស់ប្រកបដោយនិរន្តរភាព។
* ទី៣. ជំរុញចលនាភូមិគំរូ៖ ជំរុញយ៉ាងសកម្មនូវ "ចលនាភូមិគំរូ" ទាំង១២ភូមិ ដោយផ្តោតលើអនាម័យ បរិស្ថាន និងសេដ្ឋកិច្ចគ្រួសារ ដើម្បីជាគំរូដល់ភូមិ-ឃុំដទៃទៀត ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥៕