* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្នាក់ដឹកនាំខេត្តសៀមរាប ណែនាំក្រុមគ្រូពេទ្យ ត្រូវប្រើឥរិយាបថសមរម្យចំពោះអ្នកជំងឺ

24-03-2026 16:08

(សៀមរាប)៖ លោក លី សារី អភិបាលរងខេត្តសៀមរាប បានណែនាំក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តប្រើឥរិយាបថសមរម្យ ចំពោះអ្នកជំងឺ និងចាំទុកថា គ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជំងឺ។

លោកថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ២០២៦ នាថ្ងៃទី២៤ ខែមីនា នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ លោក លី សារី បានលើកឡើងថា ការផ្តល់សេវា​បានល្អនៃវិស័យសុខាភិបាល មិនត្រឹមតែជាល័ក្ខខណ្ឌចាំបាច់ និងមិនអាចខ្វះបានសម្រាប់ចូលរួម​ចំណែកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយការឈឺចាប់ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺថែមទាំងលើកកម្ពស់ការជឿជាក់របស់ប្រជាពលរដ្ឋ ចំពោះវិស័យសុខាភិបាល និងការលើកកម្ពស់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរ ដល់កម្ពុជាយើងផងដែរ។

លោកបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាយុទ្ធសាស្រ្ត ក្នុងការបន្តអភិវឌ្ឍកាន់តែប្រសើរឡើង​ថែមទៀត ក្នុងនោះ គឺត្រូវធ្វើការដោះស្រាយបញ្ហាឲ្យតូចៗ និងដោះស្រាយនៅនឹងកន្លែងដោយមិនរង់ចាំ និងបន្តលើកតម្កើនគុណតម្លៃនៃឥរិយាបថថ្លៃថ្នូរ និងប្រកាប់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល, ប្រាស្រ័យទាក់ទងប្រកបដោយ​ប្រសិទ្ធិភាព​ជាមួយ​ប្រជាពលរដ្ឋ អ្នកជំងឺ និងក្រុមគ្រួសារ ដោយឈរលើគោលការណ៍ បច្ចេកទេសហ្មត់ចត់ មនុស្សធម៌ គុណធម៌។

លោកបានបន្តថា ត្រូវបន្តយកចិតទុកដាក់ខ្ពស់លើ​​ការពង្រឹង និងបន្តរៀនសូត្រនូវភាពជាអ្នកដឹកនាំ សមត្ថភាពធ្វើឲ្យកាន់តែប្រសើរជាលំដាប់ប្រព័ន្ធសុខាភិបាល ការថែទាំសុខភាពប្រជាពលរដ្ឋ តាមរយៈការបន្តពង្រឹងសមត្ថភាពមណ្ឌលសុខភាពដែលជាជួរមុខ និងពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែក ជាខ្សែបន្ទាប់ បន្តពង្រឹង និងបង្កើនសមត្ថភាពសង្គ្រោះបន្ទាន់ នៅកម្រឹតមន្ទីរពេទ្យបង្អែក និងធ្វើបន្ត​ទំនើបកម្ម​​ប្រព័ន្ធព័ត៌មានសុខាភិបាល។

លោកបន្ថែមថា ត្រូវបន្តបុរេសកម្មលើការបង្ការជម្ងឺឆ្លង ជំងឺមិនឆ្លង ជាពិសេសត្រូវពង្រឹងប្រព័ន្ធនៃការតាមដាន និងឆ្លើយតបជំងឺឆ្លងរាតត្បាតឲ្យបានទាន់ពេល រួមទាំងកម្មវិធី​ចាក់វ៉ាក់សាំងបង្ការ និងការថែទាំសុខភាពមាតា ទារក និងកុមារ ទាំងមុនពេលសម្រាល និងក្រោយសម្រាល ដើម្បីធានាការសម្រាលដោយសុវត្ថិភាព រួមទាំងកម្មវិធីអាហារូបត្ថម្ភកុមារ នៅតែជាចំនុចអាទិភាពសុខាភិបាល។

លោក លី សារី បានជំរុញដល់ថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធ និងមន្រ្តីនៃមន្ទីរសុខាភិបាល ក្នុងការបន្តអនុវត្តកម្មវិធីយុទ្ធសាស្ត្រ របស់ក្រសួងសុខាភិបាល ផែនការអាទិភាព និងផែនការគន្លឹះវិស័យសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវ និងអាជ្ញាធរ ក្រុង/ស្រុក ឃុំ/សង្កាត់ ដៃគូរសុខាភិបាល ត្រូវដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ គាំទ្រ ជំរុញ កែលម្អ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដែលស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន ក្នុងទិសដៅផែនការ ប្រគួតប្រជែង ឃុំ សង្កាត់ ចូលរួម និងគាំទ្រល្អ មណ្ឌលសុខភាពផ្តល់សេវាល្អ៕