* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចពិភាក្សា ស្តីពី ការចូលរួមរបស់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» នៅដើមសប្តាហ៍ក្រោយ

24-03-2026 17:26

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការចូលរួមរបស់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រយន្តការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨៖៣០ នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពលោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ (គ.អ.ល.)។

កិច្ចពិភាក្សានេះ នឹងរៀបចំក្រោមកិច្ចសម្របសម្រួលរបស់អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និង ឯកជន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាលេខាធិការដ្ឋាននៃ គ.អ.ល. ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ; ដៃគូអភិវឌ្ឍ; អង្គការជាតិ និង អន្តរជាតិ; និង ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន។

កិច្ចពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖

(១) ផ្សព្វផ្សាយអំពីឯកសារ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ដើម្បីបញ្រ្ជាបការយល់ដឹងអំពីខ្លឹមសារនៃឯកសារនេះ និង ជំរុញការផ្គត់ផ្គង់លំនៅឋានសង្គម; លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ; និង លំនៅឋានតម្លៃសមរម្យសម្រាប់ជួល និង

(២) កំណត់យន្តការគាំទ្រជាក់លាក់ពីភាគីពាក់ព័ន្ធ ដើម្បីអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ»។

ទន្ទឹមនេះ, កិច្ចពិភាក្សានឹងមានរៀបចំការធ្វើបទបង្ហាញស្តីពីទិដ្ឋភាពទូទៅ និង បញ្ហាប្រឈមក្នុងវិស័យលំនៅឋាន; ក្របខណ្ឌនៃ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» និង ម៉ូឌែលនៃប្រភេទគម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល; លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ; និង លំនៅឋានសង្គម ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សា ក្នុងការកំណត់យន្តការគាំទ្រសម្រាប់អនុវត្តគោលនយោបាយ ផងដែរ៕