* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងធនធានទឹក បើកវេទិកាសាធារណៈផ្សព្វផ្សាយ អំពីកញ្ចប់ថវិកាជាតិប្រចាំឆ្នាំ២០២៦ និងដាក់ចេញផែនការមួយចំនួន ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ

25-03-2026 09:25

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ បានបើកវេទិកាសាធារណៈផ្សព្វផ្សាយ អំពី «កញ្ចប់ថវិកាជាតិប្រចាំឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម» ក្រោមអធិបតីភាពលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំក្រសួងធនធានទឹក និងឧតុនិយម។ ពិធីនេះ រៀបចំធ្វើឡើង នៅភោជនីយដ្ឋានទន្លេបាសាក់ II រាជធានីភ្នំពេញ។

លោក ចាន់ យុត្ថា បានថ្លែងថា វេទិកាសាធារណៈនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈជូនសាធារណជន, អ្នកសិក្សាស្រាវជ្រាវ, ដៃគូអភិវឌ្ឍន៍, អង្គការមិនមែនរដ្ឋាភិបាល, និងភាគីពាក់ព័ន្ធ អំពីទំហំថវិកាប្រចាំឆ្នាំ, សេវាសាធារណៈ, វឌ្ឍនភាពប្រចាំឆ្នាំ, និងទិសដៅឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងបម្រើដល់ឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋ។

ឆ្លៀតឱកាសនេះ លោក ចាន់ យុត្ថា ក៏បានរំលឹកឡើងវិញថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់អាទិភាពមួយ ក្នុងចំណោមកម្មវិធីកែទម្រង់គន្លឹះៗ របស់រាជរដ្ឋាភិបាល ដែលប្រកាសដាក់ឱ្យអនុវត្ដកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជា ប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន។

លោក ចាន់ យុត្ថា បានលើកឡើងថា កម្មវិធីកែទម្រង់នេះ អនុវត្ដតាមអភិក្រមជាជំហានៗ និងតាមដំណាក់កាលទាំង៤ គឺ៖ ១) ភាពជឿទុកចិត្ដនៃថវិកា (២០០៥-២០០៨), ២) គណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥), ៣) ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ (២០១៦-២០២២), និង៤) គណនេយ្យភាពសមិទ្ធកម្ម (២០២៣ ២០២៧)។ គោលដៅចម្បង នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺការផ្លាស់ប្ដូរជាបណ្ដើរៗនៃប្រព័ន្ធថវិកា និងប្រតិបត្ដិការហិរញ្ញវត្ថុសាធារណៈពី «ប្រព័ន្ធថវិកាដែលផ្អែកលើធាតុចូល និងមជ្ឈការ» ឆ្ពោះទៅ «ប្រព័ន្ធថវិកាដែលផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និងវិមជ្ឈការ» ស្របតាមបទដ្ឋាន និងឧត្ដមានុវត្ដន៍ជាអន្ដរជាតិ ព្រមទាំងបរិការណ៍ជាក់ស្ដែងរបស់កម្ពុជា។

ម្យ៉ាងទៀត, ដើម្បីបង្ហាញអំពីឆន្ទៈមុតមាំ និងការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការរួមចំណែកអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្ដថវិកាកម្មវិធីពេញលេញចាប់ពីឆ្នាំ២០១៦ មកម្ល៉េះ ក្នុងគោលបំណងធានាបានថា ការបែងចែក និងប្រើប្រាស់ធនធានថវិកាប្រកបដោយប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, គណនេយ្យភាព, តម្លាភាព, និងចីរភាព។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក ចាន់ យុត្ថា។

ជាមួយគ្នានេះ លោក ចាន់ យុត្ថា បានគូសបញ្ជាក់ថា បើទោះបីជាកម្ពុជា កំពុងជួបប្រទះនូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពតំបន់ និងសកល ដោយសារការ បន្ដប្រឈមមុខ ខាងភូមិសាស្ដ្រនយោបាយ កាន់តែស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្ដិការ និងពាណិជ្ជកម្មអន្ដរជាតិ, ការងើបមកវិញ នៃនិន្នាការឯកតោភាគីនិយម, ភាពមិនច្បាស់លាស់នៃទស្សនវិស័យ នៃកំណើនសេដ្ឋកិច្ច នៃបណ្ដាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, ស្លាកស្នាមពីវិបត្ដិនៃជំងឺកូវីដ-១៩ និងការរំលោភបំពាន លើអធិបតេយ្យជាតិ និងបូរណភាពទឹកដី -ល-។

លោក ចាន់ យុត្ថា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីបំពេញសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ដោយក្នុងនោះ៖ ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវផែនការសកម្មភាព និងគោលនយោបាយអាទិភាពមួយចំនួនទៀតផងដែរ រួមមាន៖

១៖ បន្ដអភិវឌ្ឍន៍ និងជំរុញការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ដ្រហេដ្ឋារចនាសម្ព័ន្ធទឹក,
២៖ បន្ដស្ដារជួសជុល និងថែទាំប្រព័ន្ធធារាសាស្ដ្រជាប្រចាំ,
៣៖ បន្ដជំរុញលើកទឹកចិត្ដ ឱ្យប្រជាកសិកម្មស្ម័គ្រចិត្ដចូលរួមបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកនៅតាមគ្រប់ប្រព័ន្ធធារាសាស្ដ្រក្នុងមូលដ្ឋានរបស់ខ្លួន,
៤៖ ពង្រឹងវិធានការ ការពារទប់ស្កាត់ និងអភិរក្សធនធានទឹក,
៥៖ បន្ដធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានធាតុអាកាស ឱ្យបានមុនហេតុការណ៍,
៦៖ ការគិតគូរអំពីសុខភាពទន្លេ ដោយធ្វើយ៉ាងណាគិតគូរអំពីការសាងសង់ច្រាំងទន្លេ គិតពីលំហូរទឹក និងគុណភាពទឹកទន្លេ,
និង៧៖ បន្ដគិតគូរអំពីការងារថែទាំ ជួសជុល ស្ដារ និងសាងសង់ប្រព័ន្ធធារាសាស្ដ្រ៕