* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

AFD បន្តផ្តល់ហិរញ្ញប្បទានជាង២០លានអឺរ៉ូ ជួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពង្រីក និងបង្កើនគុណភាពបណ្តាញផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋ (Video inside)

25-03-2026 12:44

(ភ្នំពេញ)៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) បានផ្តល់ហិរញ្ញប្បទាន ជាង២១លានអឺរ៉ូ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីក និងបង្កើនគុណភាពបណ្តាញផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ និងការដឹកជញ្ជូនបំពង់ដែក និងគ្រឿងបរិក្ខារសម្រាប់ប្រព័ន្ធបញ្ជូនបឋម ក្រោមគម្រោងផ្គត់ផ្គង់ទឹកបាខែងដំណាក់កាលទី៣ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង SAINT-GOBAIN PAM CANALISATION បានរៀបចំឡើង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមវត្តមាន លោកស្រី Marie BOUSCAIL ទីប្រឹក្សាទីមួយ និងជាភារធារីនៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា។

កិច្ចសន្យានេះគឺជាផ្នែកមួយនៃគម្រោងបាខែងជំហានកាលទី៣ ដើម្បីពង្រីក និងបង្កើនគុណភាពបណ្តាញផ្គត់ផ្គង់ទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយក៏នឹងបម្រើជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ប្រព័ន្ធបណ្តាញទឹកដោយបញ្ជូនទឹកពីរោងចក្រប្រព្រឹត្តកម្មទឹកដោយផ្ទាល់ទៅកាន់ប្រជាជន។

កិច្ចសន្យាដែលបានចុះហត្ថលេខានៅថ្ងៃនេះ មានតម្លៃ ជាង២១លានអឺរ៉ូ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ក្រោមគម្រោងផ្គត់ផ្គង់ទឹកបាខែងដំណាក់កាលទី៣ ហើយរដ្ឋាភិបាលកម្ពុជាបានលើកលែងពន្ធនាំចូល និងពន្ធផ្សេងៗទៀតសម្រាប់គម្រោងនេះ។ តាមរយៈកិច្ចសន្យានេះ រួមបញ្ចូលការផ្គត់ផ្គង់បំពង់ដែក ដែលអាចបត់បែនបានប្រវែង ជាង១៩ គីឡូម៉ែត្រ ដែលមានទំហំចាប់ពី DN100mm រហូតដល់ DN1400mm ទ្រង់ទ្រាយធំ រួមនឹងបរិក្ខាសំខាន់ៗមួយចំនួនទៀត។

លោក អ៊ីន សាកាន អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានមានប្រសាសន៍ថា «កិច្ចសន្យាថ្ងៃនេះ គឺជាកញ្ចប់ដ៏សំខាន់បំផុតមួយនៅក្នុងគម្រោងផ្គត់ផ្គង់ទឹកបាខែងដំណាក់កាលទី៣។ បំពង់មេនាំទឹកប្រវែង ជាង១៩ គីឡូម៉ែត្រនេះនឹងបម្រើជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ប្រព័ន្ធបណ្តាញទឹករបស់យើង ដោយបញ្ជូនទឹកស្អាតពីរោងចក្រផលិតទឹកស្អាតដោយផ្ទាល់ទៅកាន់ប្រជាជន»។

លោកបានលើកឡើងថា ការសម្រេចបាននូវគម្រោងផ្គត់ផ្គង់ទឹកបាក់ខែងជំហានទី៣ អាចធ្វើទៅបានដោយសារតែការគាំទ្រពីរដ្ឋាភិបាលបារាំង, AFD, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,ក្រុមប្រឹក្សាភិបាលនៃ PPWSA និងថ្នាក់ដឹកនាំ PPWSA។

លោកបន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ការកើនឡើងនៃការវិនិយោគ និងការកើនឡើងនៃចំនួនប្រជាជនបានបង្កើនតម្រូវការទឹកស្អាតយ៉ាងខ្លាំង។ ជាការឆ្លើយតប PPWSA នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ការផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបាន និងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់។ ហើយការផ្គត់ផ្គង់នេះ មិនមែនតែសម្រាប់តម្រូវបច្ចុប្បន្ននោះទេ ប៉ុន្តែក៏ស្របនឹងតម្រូវការនាពេលអនាគតផងដែរ៕