រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ចុះទស្សនកិច្ចក្រុមហ៊ុន ELECTRICITY PROFESSIONAL SERVICES CO., LTD
25-03-2026 13:03
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញទស្សនកិច្ចក្រុមហ៊ុនអេឡិកទ្រីស៊ីធី ប្រឹហ្វេសិនណល សឺវីស ខូ អិលធីឌី (ELECTRICITY PROFESSIONAL SERVICES CO., LTD) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ ដែលមានទីតាំងស្ថិតនៅ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្រុមហ៊ុន EPS មានសេវាកម្មផលិត និងដំឡើងផ្លាកចរាចរណ៍គ្រប់ប្រភេទ រួមមាន ស្ទីកគ័រ 3M ដែកអាលុយម៉ីញ៉ូម និងម្សៅគូសគំនូសចរាចរណ៍ ព្រមទាំងគ្រប់គ្រងគម្រោងជាប្រព័ន្ធ ផ្គត់ផ្គង់ និងដំឡើងគ្រឿងសម្ភារ-បរិក្ខារអគ្គិសនី ពលកម្មអូសខ្សែបណ្តាញអគ្គិសនី ផ្គត់ផ្គង់ និងដំឡើងបង្គោលបំភ្លឺផ្លូវផងដែរ៕





















