មន្ទីរធនធានទឹកខេត្តព្រះវិហារ ជូនដំណឹងពីអាកាសធាតុឡើងកម្តៅ ចាប់ពីចុងខែមីនា ដល់ដើមខែមេសា និងអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់
25-03-2026 13:56
(ព្រះវិហារ)៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអំពាវនាវប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពអាកាសធាតុក្តៅខ្លាំងពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ស្ថានភាពរលកកម្តៅ នឹងប៉ះពាល់ដល់ខេត្តព្រះវិហារ ដោយធ្វើឱ្យសីតុណ្ហភាពអតិបរិមា អាចកើនឡើងដល់ចន្លោះពី ៣៨ អង្សាសេ ដល់ ៤២ អង្សាសេ ដែលជាកម្រិតក្តៅខ្លាំងអាចបង្កហានិភ័យដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ៖






