* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត ជា មុនីឫទ្ធិ៖ វឌ្ឍនភាពចិនក្នុងផែនការ៥ឆ្នាំលើកទី១៥៖ កាលានុវត្តភាពកម្ពុជា

25-03-2026 19:22

(ភ្នំពេញ)៖ ក្នុងបរិបទដែលពិភពលោកស្ថិតក្នុងបម្រែបម្រួលយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ចនិងនយោបាយ ប្រទេសចិន កំពុងឈានចូលដំណាក់កាលអភិវឌ្ឍថ្មីតាមរយៈផែនការ៥ឆ្នាំលើកទី១៥ (២០២៦–២០៣០) ដែលផ្ដោតលើ «ការអភិវឌ្ឍគុណភាពខ្ពស់» ជាគោលដៅស្នូល។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមនអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News។

ក្នុងនាមជាអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកបណ្ឌិត បានបញ្ជាក់ថា ផែនការនេះមិនត្រឹមតែជាគន្លងសម្រាប់បំលែងសេដ្ឋកិច្ចក្នុងស្រុករបស់ ចិនប៉ុណ្ណោះទេ ប៉ុន្តែជាគោលនយោបាយដែលមានឥទ្ធិពលជ្រាលជ្រៅលើតំបន់ និងដៃគូអភិវឌ្ឍន៍ដែលមានកម្ពុជាដែលជាមិត្តដែកថែប និងជាកល្យាណមិត្តក្នុងកិច្ចកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ក្នុងន័យនេះ ការយល់ដឹងពីទិសដៅផែនការ៥ឆ្នាំលើកទី១៥ គឺស្មើនឹងការយល់ដឹងពី «កាលានុវត្តភាពយុទ្ធសាស្ត្រ» ដែលកម្ពុជានឹងចាប់យក។

ជាមូលដ្ឋាន ផែនការ៥ឆ្នាំលើកទី១៥ បន្តលើគន្លងនៃការផ្លាស់ប្តូរគំរូអភិវឌ្ឍរបស់ចិនពី «កំណើនល្បឿនលឿន» ទៅ «កំណើនគុណភាពខ្ពស់» ដោយរួមមានការវិនិយោគខ្ពស់ក្នុងបច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) បណ្តាញឌីជីថល 5G/6G ថាមពលបៃតង និងឧស្សាហកម្មកម្រិតខ្ពស់។ ក្រោមទិសដៅនេះ ចិនកំពុងពង្រឹង សមត្ថភាពឯករាជ្យបច្ចេកវិទ្យា និងកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ។ សម្រាប់កម្ពុជា នេះមានន័យថា ទំនាក់ ទំនងសេដ្ឋកិច្ចនឹងមិនត្រឹមតែផ្អែកលើពាណិជ្ជកម្ម ឬវិនិយោគធម្មតាទេ ប៉ុន្តែអាចបម្លែងទៅជាការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពមនុស្ស ក្នុងន័យនេះ សមាគមអ.ម.ត. សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីចិន និងសាកលវិទ្យាល័យទួនហ្វាជាដើម អាចរួមកម្លាំងគ្នាក្នុងការរួមចំណែកសម្រេចគោលដៅនេះ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ជា មុនីឫទ្ធិ។

បន្ថែមពីលើនេះ នៅក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន នោះសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបន្តបេសកកម្មរបស់ខ្លួនយ៉ាងសកម្មក្នុងនាមជាស្ពានមិត្តភាពដ៏ប្រពៃផងដែរ។

ក្នុងបរិបទនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ មើលឃើញថា មានគម្រោងជាច្រើនក្នុងក្របខណ្ឌ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» នឹងបន្តជាគន្លងសំខាន់សម្រាប់ការតភ្ជាប់កម្ពុជា–ចិន ហើយគម្រោងទាំងនេះបាននិងកំពុងផ្លាស់ប្តូរទៅជា «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវប្រកបដោយ គុណភាពខ្ពស់» ដែលផ្ដោតលើប្រសិទ្ធភាព សុចរិតភាពហិរញ្ញវត្ថុ និងចីរភាពបរិស្ថាន។ នេះមានន័យថា គម្រោងអនាគតរបស់ចិននៅកម្ពុជា នឹងត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ និងមានតម្លៃបន្ថែមខ្ពស់ជាងមុនដូចជា បច្ចេកវិទ្យា ថាមពលស្អាត ឧស្សាហកម្មឌីជីថល និងសេដ្ឋកិច្ចបៃតងជាដើម។

មួយវិញទៀត ផែនការ៥ឆ្នាំលើកទី១៥ ក៏ស្របតាមយុទ្ធសាស្ត្រ «ចរន្តសរសៃឈាម២ភ្ជាប់គ្នា» ដែលផ្ដោតលើទីផ្សារ ក្នុងស្រុកជាស្នូលនិងភ្ជាប់ជាមួយទីផ្សារអន្តរជាតិ។ ក្នុងន័យនេះ សម្រាប់លោកបណ្ឌិត កម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីការចូល រួមយ៉ាងសកម្មមិនអាចរំលងបាននៅក្នុងច្រវ៉ាក់ផ្គត់ផ្គង់សកល ដែលផ្អែកលើការបែងចែកផលិតកម្ម និងការផ្លាស់ទី ឧស្សាហកម្មពីចិនទៅបណ្តាប្រទេសដៃគូ ជាក់ស្តែងពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានប្រភពទុនវិនិយោគពី ប្រទេសចិនជាង៦១០០លានដុល្លារអាម៉េរិក។ ការផ្លាស់ទីនេះអាចជួយឲ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្មថ្មី សម្រាប់ឧស្សាហកម្មមធ្យម និងខ្ពស់ ប្រសិនបើមានការរៀបចំគោលនយោបាយសមស្រប។

បន្ថែមពីនេះ ទស្សនវិស័យ «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលត្រូវបានលើកឡើងដោយ Xi Jinping ក៏ជាគោលការណ៍ណែនាំសម្រាប់ទំនាក់ទំនងកម្ពុជា–ចិន។ ក្នុងបរិបទផែនការ៥ឆ្នាំលើកទី១៥ គំនិតនេះត្រូវបាន អនុវត្តជាក់ស្តែងតាមរយៈការពង្រឹងសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល បរិស្ថាន អប់រំ និងបច្ចេកវិទ្យា។ នេះធ្វើឲ្យទំនាក់ទំនងកម្ពុជា–ចិន មិនត្រឹមតែជាការសហការសេដ្ឋកិច្ចទេ ប៉ុន្តែជាការសហការយុទ្ធសាស្ត្រដែល មានវិសាលភាពទូលំទូលាយ ដែលបានក្លាយជាបច្ច័យទានដ៏ល្អសម្រាប់កម្ពុជាក្នុងការបន្តធ្វើការកែលម្អបរិយាកាស វិនិយោគ បង្កើនគុណភាពនិងពង្រីកទំហំមូលធនមនុស្ស និងពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក ដើម្បីទទួល យកឱកាសថ្មីៗ។ នេះបើតាមការសង្កត់នៃបន្ថែមពីលោកបណ្ឌិត។

ជារួមសម្រាប់លោកបណ្ឌិត ជា មុនីឫទ្ធិ ផែនការ៥ឆ្នាំលើកទី១៥ របស់ចិន គឺជាគន្លងយុទ្ធសាស្ត្រដ៏មានអត្ថន័យសម្រាប់អនាគតតំបន់ ហើយសម្រាប់ កម្ពុជា វាពិតជាកាលានុវត្តភាពមួយសម្រាប់បំលែងសេដ្ឋកិច្ចពីគំរូអាស្រ័យលើការងារថោក ទៅគំរូផ្អែកលើបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់ ដោយការបំលែងនេះច្បាស់ណាស់ដែលថាកម្ពុជាអាចមិនត្រឹមតែជាអ្នកទទួលផលពីការកើន ឡើងរបស់ចិនប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាដៃគូសកម្មក្នុងការរួមបង្កើតអនាគតរួម តាមរយៈការទាញយក កាលានុវត្តភាពពីផែនការ៥ឆ្នាំលើកទី១៥របស់ចិន៕