* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ

25-03-2026 19:26

(ភ្នំពេញ)៖ បន្ថែមពីរកការងារធ្វើជូនអតីតពលកររាប់សែនកន្លែង ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានបើកឱ្យអតីតពលករដែលមកពីប្រទេសថៃអាចចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន(RPL)បានដោយឥតគិតថ្លៃ ដើម្បីទទួលស្គាល់បទពិសោធន៍ និងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាចំណេះដឹងផ្លូវការដែលមានសញ្ញាបត្រត្រឹមត្រូវ និងងាយស្រួលក្នុងការស្វែងរកការងារ និងអាចទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។ នេះជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបញ្ជាក់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ស៊ុន មេសា បានបញ្ជាក់ថា៖ « រដ្ឋផ្តល់ការធ្វើតេស្តដោយឥតគិតថ្លៃព្រោះរាល់ការចំណាយជាបន្ទុករបស់រដ្ឋ។ នេះគឺជាឱកាសដ៏ល្អរបស់បងប្អូនអតីតពលករដែលអាចមកចុះឈ្មោះនៅថ្ងៃទី២៥ ខែមីនានេះនៅតាមសាលាទាំង៩ របស់យើង ដើម្បីទទួលបានការបញ្ជាក់ជាផ្លូវការសម្រាប់បងប្អូនយកទៅបង្ហាញជូននិយោជកអំពីសមត្ថភាពរបស់ខ្លួន និងកាន់ងាយស្រួលក្នុងការស្វែងរកការងារ ព្រមទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន»។

លោកបានបន្តថា បន្ថែមពីលើការផ្តល់ការងារធ្វើក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានធំៗបានជាង ៣៣ម៉ឺននាក់ និងការងារក្នុងការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិកម្ម និងកន្លែងលក់រាយបានជាង ៣២ម៉ឺននាក់ ពេលនេះរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមធ្វើតេស្តទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករមកពីប្រទេសថៃដោយផ្តើមចេញពីវិស័យសំណង់មុន លើ៨ មុខជំនាញ ដែលជាយន្តការទទួលស្គាល់បទពិសោធន៍និងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាចំណេះដឹងផ្លូវការ ដើម្បីបងប្អូនអាចបង្ហាញជូននិយោជកអំពីសមត្ថភាពរបស់ខ្លួន និងកាន់តែងាយស្រួលក្នុងការស្វែងរកការងារ និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ ការធ្វើតេស្តនឹងចាប់ផ្តើមនៅរៀងរាល់ពេលចុងសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះតទៅ នៅតាមមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ៩ ដែលមាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។ ជំនាញដែលត្រូវធ្វើតេស្តទាំង ៨នោះរួមមាន ១. ការងារកំបោរ(រៀបឥដ្ឋនិងបូក) ២. ការងារការ៉ូ ៣. ការដំឡើងពុម្ព ៤. ការដំឡើងបណ្តាញបំពង់ទឹក ៥. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៦. ការងាររន្ទា ៧. ការដំឡើងសរសៃដែក ៨. ការផ្សារអគ្គិសនី។

សូមបញ្ជាក់ថា ក្រៅពីការធ្វើតេស្តទទួលស្គាល់ជំនាញពីមុននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈផ្នែកកសិកម្ម ដែលមានរយៈពេល ១សប្តាហ៍ និងផ្នែកសេវាកម្ម ដែលមានរយៈពេល ១ខែ នៅតាមសហគមន៍ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃផងដែរ។

យ៉ាងណាក៏ដោយ ដើម្បីភាពងាយស្រួល លោក ស៊ុន មេសា បានស្នើឱ្យបងប្អូនអតីតពលករដែលមានបំណងចង់ធ្វើតេស្តទទួលស្គាល់ជំនាញពីមុនផ្នែកសំណង់អាចទាក់ទងមកប្រព័ន្ធឆ្លើយតបបន្ទាន់(Hotline)១២៩៧ ឬចុះឈ្មោះតាមប្រព័ន្ធអនឡាញ https://erpl.mlvt.gov.kh ឬស្កែនឃ្យូអរកូដដើម្បីចុះឈ្មោះ៕