* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

របាយការណ៍របស់ CDRI និង ERIA ថា ពលករខ្មែរដែលមកពីថៃជាង ៦០ម៉ឺននាក់មានការងារធ្វើ ដែលផ្ទុយពីរបាយការណ៍របស់សង់ត្រាល់

26-03-2026 12:06

(ភ្នំពេញ)៖ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) បានផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះថា ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈការផ្គូផ្គងការងារទ្រង់ទ្រាយធំ ដែលមានវេទិកាការងារ ពិព័រណ៌ការងារចល័ត និងការពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)។

វិទ្យាស្ថាន CDRI និង ERIA បានឱ្យដឹងថា៖ «អតីតពលករខ្មែរដែលបានវិលត្រឡប់មកធ្វើប្រទេសថៃប្រមាណជាង ៦០ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈការផ្គូផ្គងការងារទ្រង់ទ្រាយធំ ដែលចូលធ្វើការងារនៅតាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស។ ពួកគាត់ទទួលបានការងារតាមរយៈវេទិកាការងារ កម្មវិធីពិរព័ណ៍ការងារចល័ត និងការពង្រីកកម្មវិធី TVET កាន់តែទូលំទូលាយ»។

វិទ្យាស្ថានទាំងពីរបានបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការធ្វើសមាហរណកម្មទីផ្សារការងារ និងឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់ស្ថាប័នជាតិក្នុងការឆ្លើយតបទៅនឹងការប៉ះពាល់កម្លាំងពលកម្មដែលមិនធ្លាប់មានពីមុនមក។

ជុំវិញការចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានទាំងពីរនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា របាយការណ៍ដែលរកឃើញដោយវិទ្យាស្ថានទាំងពីរនេះមានលក្ខណៈប្រហាក់ប្រហែលទៅនឹងរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្ដែអាចទទួលយកបាន។

សម្រាប់របាយការណ៍របស់ក្រសួងការងារ គិតត្រឹមពេលនេះ អតីតពលករ ៦៥ម៉ឺននាក់ហើយ ដែលមានការងារធ្វើ ដោយក្នុងនោះអតីតពលករប្រមាណជាង ៣៣ម៉ឺននាក់ទទួលបានការងារធ្វើក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានធំៗ ព្រមទាំងទទួលបានរបបសន្ដិសុខសង្គម ខណៈដែលជាង ៣២ម៉ឺននាក់ផ្សេងទៀត បានធ្វើការនៅតាមការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិដ្ឋាន និងកន្លែងលក់ដូររាយនៅតាមមូលដ្ឋានរបស់ពួកគាត់។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។

លោកបញ្ជាក់ថា៖ «ខ្ញុំបានឃើញរបាយការណ៍របស់វិទ្យាស្ថានទាំងពីរនេះ គឺមានលក្ខណៈប្រហាក់ប្រហែលគ្នាជាមួយតួលេខរបស់ក្រសួង ប៉ុន្ដែយើងអាចទទួលយកបាន ដែលសមស្របទៅតាមអ្វីដែលរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើកន្លងមក»។

បើតាមលោក ស៊ុន មេសា របាយការណ៍របស់ CDRI និង ERIA មានលក្ខណៈអាចទទួលយកបាន និងតំណាងឱ្យបទពិសោធន៍ ដែលអាចវាយតម្លៃជារួមចំពោះបងប្អូនអតីតពលករដែលវិលត្រឡប់មកពីថៃ ខណៈដែលលោកមើលឃើញថា របាយការណ៍របស់សង់ត្រាល់ មិនមានសុក្រឹតភាពត្រឹមត្រូវ ដោយសារបញ្ហាបច្ចេកទេសនៃការស្ទង់មតិ ដែលនាំឱ្យរបាយការណ៍នេះមិនអាចឆ្លុះបញ្ចាំង ឬសន្និដ្ឋានជារួមទៅលើអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃបានទេ៕