* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងទេសចរណ៍ គាំទ្រកម្មវិធីផ្សព្វផ្សាយទេសចរណ៍ តាមរយៈមុខម្ហូបផ្សារភ្ជាប់គោលដៅទេសចរណ៍ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដែលផលិតដោយក្រុមហ៊ុន Metfone

26-03-2026 12:12

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក អ៊ុក ជីបផល តំណាងក្រុមហ៊ុន Viettel (Cambodia) Pte. Ltd (Metfone) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបពិភាក្សានេះ រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ជូនក្រុមហ៊ុនថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា វិស័យទេសចរណ៍ ត្រូវបានចាត់ទុកជាវិស័យអាទិភាពជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់បន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា រួមមានបេតិកភណ្ឌវប្បធម៌ ទេសភាពធម្មជាតិ និងម្ហូបអាហារដែលបង្កប់នូវអត្ថន័យ និងអត្តសញ្ញាណជាតិផងដែរ។

លោក អ៊ុក ជីបផល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋមន្ត្រី ហួត ហាក់ ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន ចូលជួបពិភាក្សាការងារលើសំណើសុំកិច្ចសហការគាំទ្រ ព្រមទាំងស្នើសុំអនុសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីលើកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ»។

ដោយកម្មវិធីនេះផលិតឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ផ្សារភ្ជាប់ជាមួយ ម្ហូបអាហារខ្មែរ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនា។ កម្មវិធីជំរុញទេសចរណ៍ដ៏មានសារៈសំខាន់នេះ នឹងត្រូវផ្សព្វផ្សាយតាមរយៈបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុនដែលអាចទស្សនាបានគ្រប់ទី្វបនៃពិភពលោក។

ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន ចំពោះគំនិតផ្តួចផ្តើមដ៏ល្អក្នុងគោលបំណងលើកកម្ពស់សក្តានុពលទេសចរណ៍ និងផលិតផលកម្ពុជា តាមរយៈទេសចរណ៍ម្ហូបអាហារ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានផ្តល់នូវកិច្ចសហការគាំទ្រផ្សព្វផ្សាយកម្មវិធីនេះតាមរយៈបណ្តាញផ្លូវការរបស់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយកម្មវិធីនេះដល់ភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាគោលដៅទេសចរណ៍ភ្លក្សមុខម្ហូបដ៏ឆ្ងាញ់ពិសាររបស់តំបន់នីមួយៗ ជាពិសេសទទួលយកនូវបទពិសោធន៍ដោយផ្ទាល់៕