* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋភូមិព្រែកពោធិ៍៨គ្រួសារ ថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអភិបាលខេត្តកណ្ដាល ដែលបានជួយដោះស្រាយបើកផ្លូវធ្វើដំណើរឡើងវិញ (Video inside)

26-03-2026 14:19

(កណ្តាល)៖ លោក ឡោ ពៅ និងប្រជាពលរដ្ឋ ចំនួន ៧គ្រួសារ ដែលរស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានចេញវិដេអូបង្ហាញក្តីសប្បាយចិត្តរីករាយក្រៃលែង និងបានថ្លែងអំណរគុណលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងក្រុមការងារ ដែលបានជួយសម្របសម្រួលដោះស្រាយ បើកផ្លូវធ្វើដំណើរដូចពីដើមមកវិញ។

កន្លងមក អភិបាលខេត្តកណ្តាល បានបញ្ជូនលិខិតសុំអន្តរាគមន៍របស់ឈ្មោះ ឡោ ពៅ និងប្រជាពលរដ្ឋចំនួន ០៧គ្រួសារ ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ករណីមន្ត្រីមានអំណាចធ្វើរបងបិទផ្លូវស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ គោរពជូនអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា នៅអំឡុងដើមឆ្នាំ២០២៥ ឈ្មោះ សេង គីមឡាក់ និងប្រពន្ធ បានទិញដីមួយកន្លែងដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០១៦០៧-០១៦៥ ក្បាលដីលេខ១៦៥ ស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ឈ្មោះ ចាន់ គឹមឆែ និងប្រពន្ធ បានធ្វើរបងព័ទ្ធយកដីផ្លូវសាធារណៈបណ្ដោយ ២១.៦ ម៉ែត្រ និងទទឹង ២.៥០ ម៉ែត្រ និងព្រំដីចំហៀងខាងត្បូងរបស់ខ្លួនទាំងអស់ បណ្ដាលឲ្យប្រជាពលរដ្ឋមិនមានផ្លូវសម្រាប់ធ្វើដំណើរទៅមកបានបន្តទៀត។

ក្នុងពាក្យបណ្តឹងបានឲ្យដឹងបន្តថា «យើងខ្ញុំសូមជម្រាបជូន ឯកឧត្តមអភិបាល មេត្តាជ្រាបអំពីប្រវត្តិផ្លូវលំនេះ គឺមានតាំងពីដូនតារបស់ពួកយើងខ្ញុំទាំងអស់គ្នាបន្សល់ទុករហូតមក ពួកយើងខ្ញុំបានប្រើប្រាស់ផ្លូវនេះរហូតមកមិនដែលមានបញ្ហាអ្វីនោះទេ ម្យ៉ាងទៀតបើទោះជាផ្លូវនេះទាល់ត្រឹមចុងដីឈ្មោះខាងលើក៏ពិតមែន ក៏ដីឡូតិ៍របស់ខ្ញុំបាទ (ឡោ ពៅ) ដែលជាប់ព្រំខាងត្បូងដីឡូឈ្មោះខាងលើបែរមុខទៅផ្លូវជាតិលេខ ២១ នោះ ខ្ញុំបានធ្វើទ្វាររបងទុកឱ្យអ្នកនៅដីខាងក្រោយ ដែលជាប់ផ្លូវទាល់នោះដើរចេញចូលបានទៅផ្លូវជាតិលេខ ២១ រហូតមក។ បើទោះជាគំនូសក្នុងប្លង់មិនមានផ្លូវក៏ពិតមែន។ តែពួកគេត្រូវបានដើរចេញចូលតាមដីឡូរបស់ខ្ញុំបាទមកផ្លូវជាតិលេខ ២១ បានរហូត នេះចាត់ទុកថាផ្លូវនេះមិនទាល់ត្រឹមដីឡូតិ៍ ដែលឈ្មោះខាងលើទើបនឹងទិញ ហើយព័ទ្ធរបងបិទយកផ្លូវធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះទេ»។

តាមការអះអាងរបស់ម្ចាស់ដីដើមថា គាត់លក់តែផ្ទៃដីក្នុងប្លង់នោះទេ មិនបានលក់ដីផ្លូវឡើយ។ នៅក្នុងប្លង់នីមួយៗមានគំនូសផ្លូវដើម្បីប្រើប្រាស់ជាសាធារណៈ បែបជាឈ្មោះខាងលើរំលោភយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ។

ប្រជាពលរដ្ឋក៏បានឲ្យដឹងទៀតថា ពួកគាត់បានដាក់ពាក្យបណ្ដឹងឲ្យអាជ្ញាធរភូមិ ឃុំ និងស្រុក ជួយដោះស្រាយឲ្យឈ្មោះខាងលើបើកផ្លូវវិញ ស្រាប់តែឈ្មោះខាងលើបានប្ដឹងពួកគាត់ ទៅតុលាការព្រហ្មទណ្ឌសាលាដំបូងខេត្តកណ្ដាល ដែលមានបណ្ដឹងពីផ្សេងគ្នាគឺ បទបរិហារបង្កាច់កេរ្តិ៍ និងបទផ្ដល់សក្ខីកម្មក្លែង។

ទោះយ៉ាងណា បន្ទាប់ពីមានការជួយសម្របសម្រួល ពីអភិបាលខេត្តកណ្ដាល និងដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្លូវនេះត្រូវបានបើកវិញហើយ៕