* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកែប ដាក់ចេញទិសដៅផ្សាភ្ជាប់វិស័យសុខាភិបាល ទៅនឹងវិស័យទេសចរណ៍​ដល់មន្ត្រីសុខាភិបាល ឱ្យពង្រឹងសេវាសង្គ្រោះបន្ទាន់នៅតំបន់ទេសចរណ៍

26-03-2026 14:22

(កែប)៖​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់ចេញទិសដៅសម្រាប់ផ្សារភ្ជាប់វិស័យសុខាភិបាល ទៅនឹងវិស័យទេសចរណ៍​ជូនមន្ត្រីសុខាភិបាលគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសេវាសង្គ្រោះបន្ទាន់ នៅតំបន់ទេសចរណ៍ ពិនិត្យអនាម័យ និងសុវត្ថិភាពអាហារ និងទេសចរណ៍សុខភាពទៅតាមផែនការ ក្នុងនោះក៏ត្រូវផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋ អោយបានយល់ដឹងកាន់តែច្បាស់ អំពីជំងឺមិនឆ្លង នឹងការបរិភោគ អំបិលតិច ខ្លាញ់តិច ស្ករតិច ដើម្បីរាងកាយមានសុខភាពល្អ។

ការដាក់ចេញទិសដៅដូច្នេះ ខណៈលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចូលរួមជាអធិបតីភាព ក្នុងពីធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ ដែលធ្វើឡើង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកែប។

លោក សោម ពិសិដ្ឋ បានបន្តថា ការងារសុខាភិបាល គឺទាមទារឲ្យមន្ត្រីមានការស្រលាញ់ មានឆន្ទៈ មានស្មារតី មនុស្សធម៌ ដើម្បីចូលរួមអោយមានប្រសិទ្ធភាពខ្ពស់ លើវិស័យសុខាភិបាលមួយនេះ។ បច្ចុប្បន្នសេវាសុខាភិបាល កំពុងស្ថិតក្នុងការប្រយុទ្ធប្រឆាំងនិងលុបបំបាត់នូវជំងឺរាតត្បាតថ្មីៗ និងជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋ​ ដោយមិនគិតពីភាពនឿយហត់ឡើយ។

សម្រាប់សន្តិសុខសុខភាពនៅខេត្តកែប ដែលជាខេត្តប៉ូលទេសចរណ៍ធម្មជាតិកម្រិតខ្ពស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបំពេញការងារ ដោយផ្អែកលើ ការតាមដាន និងការឆ្លើយតបបន្ទាន់ ការអប់រំ ការផ្លាស់ប្តូរឥរិយាបទ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផងដែរ។ ការងារទាំ​ងនេះហើយ ដែលជាខែលការពារខេត្តកែប ពីការវាយលុកនៃភ្នាក់ងារចម្លងមេរោគនានាពីខាងក្រៅ។

លោកឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្ត​កែប បានអោយដឹងថា ក្នុងឆ្នាំ២០២៥ មន្ទីរសុខាភិបាល សម្រេចលទ្ធផលបាន ក្នុងនោះ ការពិគ្រោះជំងឺករណីសរុបបានចំនួន ៤៤,៤៩៤ករណី, អ្នកជំងឺសម្រាកព្យាបាលចំនួន ៤,៤១៦ករណី, អត្រាប្រើប្រាស់គ្រែសរុប ៩៣% អត្រាមរណភាពនៃអ្នកជំងឺសម្រាកពេទ្យចំនួន ៧ករណី ស្មើ ០,១៦%៕