រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សហគមន៍កសិកម្មតាសីសាមគ្គី ក្នុងខេត្តបាត់ដំបង សម្រេចបានប្រមាណ៨៨%

26-03-2026 14:59

(បាត់ដំបង)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារ នៃគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតក្នុងភូមិសាស្ត្រឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលទទួលបានហិរញ្ញប្បទាន ពីធនាគារពិភពលោក (WB) តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

សូមជម្រាបថា ទំហំការងារសំខាន់ៗនៃគម្រោងរួមមាន៖
ទី១៖ ការងារពង្រឹងគុណភាពស្រះ ១កន្លែង ទំហំ ៨៨ម៉ែត្រ គុណ៣៦ម៉ែត្រ គុណ៧ម៉ែត្រ
ទី២៖ ការងារជីកស្រះថី្ម ១កន្លែង ទំហំ ៧០ម៉ែត្រ គុណ៤០ម៉ែត្រ គុណ៤ម៉ែត្រ
ទី៣​៖ ការងារដំឡើងប្រព័ន្ធទុយោស្រោចស្រព ប្រវែង ៩,២៣១ម៉ែត្រ
ទី៤៖ ការងារខួងអណ្តូង និងបំពាក់ម៉ូទ័រដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន៦កន្លែង
ទី៥៖ ការងារដំឡើងម៉ូទ័រជំរុញទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន៤កន្លែង
ទី៦៖ ការងារសាងសង់ស្ថានីយបូមទឹក ចំនួន២កន្លែង
និងទី៧៖ ការងារសាងសង់ស្ថានីយបូមទឹកបណ្តែត ចំនួន២កន្លែង។ គិតមកដល់ពេលនេះ លទ្ធផលការងារសម្រេចបានជាង៨៨%៕