ដំណឹងមរណទុក្ខ! ឧត្តមសេនីយ៍ត្រី ជួន សារ៉េត មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាស បានទទួលមរណភាព

26-03-2026 15:10

(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី ជួន សារ៉េត មេបញ្ជាការរង នៃបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ បានទទួលមរណភាពនៅវេលាម៉ោង៥៖៣០នាទីព្រឹក នៅថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។

ពិធីបុណ្យសពរបស់លោកឧត្តមសេនីយ៍ត្រី ជួន សារ៉េត ត្រូវបានប្រារព្ធធ្វើឡើងនៅសាលាការពារអាកាសស្រែណូយ ខេត្តសៀមរាប៕