* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងអប់រំ សហការជាមួយអង្គការ UNESCO, ILO BFC និងវិទ្យាស្ថានបណ្តុះបណ្តាលកម្មកររោងចក្រនៅកម្ពុជា (CGTI) ជំរុញ និងពង្រីកដំណើរការថ្នាក់អក្ខរកម្មតាមរោងចក្រ ដើម្បីឲ្យកម្មករទទួលបានការអប់រំ ចេះអាន សរសេរ គិតលេខ អាចដោះស្រាយបញ្ហា និងមានគំនិតច្នៃប្រឌិតឡើង

26-03-2026 15:42

(ភ្នំពេញ)៖ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កម្មវិធីអក្ខរកម្ម ជួយប្រជាពលរដ្ឋឱ្យទទួលការអប់រំ ភាសា វិទ្យាសាស្រ្ត វប្បធម៌ និងសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ ឈានឆ្ពោះទៅរកការកសាងបាននូវមូលធនបញ្ញា និងមូលធនសង្គម។

ក្នុងពិធីបើកដំណើរការថ្នាក់អក្ខរកម្ម តាមរោងចក្រ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក ណុះ ស្លេះ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា ការអភិវឌ្ឍមូលធនមនុស្ស ដើរតួនាទីយ៉ាងសំខាន់ ក្នុងរបៀបវារៈ នៃការអភិវឌ្ឍជាតិ តាមរយៈការអភិវឌ្ឍវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកទេស និងបណ្ដុះបណ្តាលមុខជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងការបង្កើនឱកាស ទទួលបានការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងបានសហការ ជាមួយអង្គការ យូណេស្កូ អង្គការ ILO (BFC), CGTI ផ្សព្វផ្សាយ និងបញ្ជ្រាបកម្មវិធីអក្ខរកម្មនៅកន្លែងធ្វើការ ក្នុងក្របខ័ណ្ឌជាតិស្តីពីការអភិវឌ្ឍជំនាញ និងគោលនយោបាយពាក់ព័ន្ធនឹងទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) ស្របជាមួយនឹងយុទ្ធសាស្ត្រអប់រំជាតិ កម្លាំងពលកម្ម និងអភិវឌ្ឍន៍ឧស្សាហកម្ម។

លើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងរដ្ឋាភិបាល រោងចក្រ សហគ្រាស និងដៃគូអភិវឌ្ឍនានាក្នុងការអនុវត្ត និងពង្រីកវិសាលភាពកម្មវិធីអក្ខរកម្មតាមរោងចក្រ ដើម្បីលើកកម្ពស់កម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អភិវឌ្ឍសមត្ថភាពរបស់ យុវជនធ្វើពលកម្ម នៅក្រៅសាលា កម្មករ កម្មការិនីរោងចក្រ ប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល ក្នុងការរួមចំណែក បង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការប្រកួតប្រជែងក្នុងសហគ្រាស ការកាត់បន្ថយភាពក្រីក្រ បរិយាបន្នសង្គម។

នាឱកាសនោះ លោក Flavio Bonetti តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា បានលើកឡើងថា ការជួបជុំនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ដ៏មានឥទ្ធិពលមួយ ផ្តល់អំណាចដល់កម្លាំងពលកម្ម របស់ប្រទេសកម្ពុជា តាមរយៈការអប់រំ និងការអភិវឌ្ឍជំនាញ។ អក្ខរកម្ម គឺច្រើនជាងសមត្ថភាព ក្នុងការអាន និងសរសេរ។ វាគឺជាមូលដ្ឋានគ្រឹះ នៃសេចក្តីថ្លៃថ្នូររបស់មនុស្ស និងជាកត្តាជំរុញដ៏សំខាន់ នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ លោក Choi Jean Huah អគ្គនាយករងរោងចក្រ Olive Apparel ក៏បានថ្លែងអរគុណ និងធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចសហការ និងគំនិតផ្តូចផ្តើមឱ្យមានកម្មវិធីអក្ខរកម្ម តាមរោងចក្រ របស់ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូ ដើម្បីផ្តល់ឱកាសដល់កម្មករ កម្មការិនីទទួលបានការសិក្សារៀនសូត្រ៕