អភិបាលរាជធានីភ្នំពេញ ចាត់តំណាងចុះសួរសុខទុក្ខភ្ញៀវទេសចរជនជាតិរុស្ស៊ី២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវមាត់ទន្លេ

26-03-2026 16:13

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខភ្ញៀវទេសចរជនជាតិរុស្ស៊ី ២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ឆាយ វីរៈ បានពាំនាំនូវការផ្ដាំផ្ញើពីលោកអភិបាលរាជធានីភ្នំពេញ ក្នុងការសួរសុខទុក្ខ និងសូមជូនពរឱ្យជនរងគ្រោះទាំង២នាក់ បានឆាប់ជាសះស្បើយឡើងវិញ។ ជនរងគ្រោះទាំង២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង៕