* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកវិនិយោគិនចិន គ្រោងបោះទុនវិនិយោគសាកល្បងលើវិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាស ឲ្យទៅជាជីកសិកម្មវិញនៅក្នុងខេត្តកំពង់ស្ពឺ

26-03-2026 16:45

(‎កំពង់ស្ពឺ)៖ អ្នកវិនិយោគិន នៃប្រទេសចិន គ្រោងបោះទុនជំហានទី១ ចំនួន៥លានដុល្លារ ដើម្បីវិនិយោគលើវិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់ដែលចេញពីរោងចក្រ និងកសិដ្ឋានចិញ្ចឹមសត្វនៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការលើកឡើងរបស់លោក Lee តំណាងឱ្យអ្នកវិនិយោគិនជនជាតិចិន ក្នុងឱកាសជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

លោក Lee តំណាងឱ្យអ្នកវិនិយោគចិន បាននិយាយថា ដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ពិសេសភាពរីកចម្រើននៃវិស័យកសិកម្ម ឧស្សាហកម្មនិងវិស័យទេសចរណ៍ដែលអំណោយផលដល់ការងារ វិនិយោគក្រុមហ៊ុនរបស់លោក ដោយភាពអំណោយផលនេះហើយ ក្រុមហ៊ុនរបស់លោកកំពុងត្រៀមលក្ខណៈក្នុងការពង្រីកប្រតិបត្តិការ ប្រមូលកាកសំណល់ផ្សេងៗពីតាមបណ្តារោងចក្រ សហគ្រាសនិងកសិដ្ឋានយកមកកែច្នៃ ផលិតជាជីកសិកម្ម ។ ក្នុងនោះកាកសំណល់ដែលចេញពីរោងចក្រកែច្នៃផ្លែឈើ អំពៅ និងលាមកសត្វចេញពីកសិដ្ឋាន។

លោក Lee បន្ថែមថា គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាពិសេសការលុបបំបាត់បញ្ហាក្លិនស្អុយដែលបង្កឡើងដោយកាកសំណល់គរទុក ដែលជាបញ្ហាប្រឈមក្នុងតំបន់ មួយចំនួន។ មួយវិញទៀត គំរោងរោងចក្រនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្លែងវត្ថុធាតុដើមជាសំណល់ ឱ្យក្លាយទៅជាផលិតផលដែលមានតម្លៃសម្រាប់បម្រើឱ្យវិស័យកសិកម្មក្នុងស្រុក។

លើសពីនេះ ក្រុមហ៊ុនក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញការនាំចេញផលិតផលជីដែលផលិតបានក្នុងខេត្តនេះទៅកាន់ទីផ្សារអន្តរជាតិក្នុងតំបន់អាស៊ី ដែលវានឹងជួយនាំចំណូលត្រឡប់មកកាន់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតឱកាស ការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផ្ទាល់ផងដែរ។ ក្នុងករណីដំណើរជំហានទី១ ទទួលបានជោគជ័យ ក្រុមហ៊ុននិងពង្រីកទុនវិនិយោគរហូតដល់៥០លានដុល្លារបន្ថែមទៀតជាជំហានទី២។

នៅក្នុងជំនួបនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគិនចិន ដែលបានជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅវិនិយោគលើវិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់ ដែលបច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសជាង១៦០០កន្លែង និងមានកម្មករកម្មការិនីជាង ៣០ម៉ឺននាក់បម្រើការងារ។

ទន្ទឹមនោះ ផ្ទៃដីខេត្តកំពង់ស្ពឺមានផ្ទៃដីដាំដំណាំស្វាយជិត ៥ម៉ឺនហិកតា ដែលជាខេត្តឈានមុខគេមួយក្នុងការដាំដុះស្វាយនៅកម្ពុជា។ ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានជិត៤ម៉ឺនហិកតា ស្មើនឹងជិត៩លានដើម ដោយភាគច្រើនជាប្រភេទ ស្វាយកែវរមៀត សម្រាប់នាំចេញ។

ចំពោះផ្ទៃដីដាំអំពៅជាង២ម៉ឺនហិកតា ដែលវិនិយោគដោយក្រុមហ៊ុនកសិ-ឧស្សាហកម្មជាច្រើន។ ផ្ទៃដីទាំងនេះភាគច្រើនស្ថិតនៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង ដែលជាកន្លែងមានគម្រោងវិនិយោគចំការអំពៅ និងរោងចក្រស្ករអំពៅខ្នាតធំ។រីឯកសិដ្ឋានចិញ្ចឹមសត្វមានជាង៥០០កន្លែង និងសហគមន៍ចិញ្ចឹមសត្វចំនួន៥៥ ដែលផ្តោតសំខាន់លើការចិញ្ចឹមមាន់ ទា ជ្រូក និងគោ។

អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ស្ថិតិផ្ទៃដីនៃការដាំដុះនិងការចិញ្ចឹមនេះ អាចផ្តល់ជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់ផលិតកម្មគ្រប់គ្រងនិងកែច្នៃកាកសំណល់របស់ក្រុមហ៊ុនឱ្យដំណើរការបានដោយរលូន ហើយរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមសម្របសម្រួលនីតិវិធីលើការងារដែលក្រុមហ៊ុនមានការរាំងស្ទះ៕