* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង៨នាក់ ក្រោយចេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

26-03-2026 22:45

(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ២២:៥៥នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើងចំនួន០២ក្រុម ប្រដាប់ដោយកាំបិតបុ័ងតោ និងដំបងដែកទីប ដែលបានធ្វើសកម្មភាពវាយកាប់គ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួសទាំងសងខាង នៅចំណុចមុខផ្សារទំនើបជីបម៉ុង២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ឈានដល់ការឃាត់ខ្លួនក្មេងទំនើងទាំង០២ភាគីបានសរុបចំនួន ០៨នាក់ បញ្ជូនទៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

វត្ថុតាងចាប់បាន រួមមានម៉ូតូ​ ០១គ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KH-4857, បំពង់ទីបដែក ០១ដើម និងកាំបិតប៉័ងតោ ០១ដើម រួមនឹងសម្ភារៈមួយចំនួនទៀត។

ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៨នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។

ក្មេងទំនើងទាំង០៨នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕