សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ពិធីបុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» (Video inside)

27-03-2026 07:13

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ពិធីបុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ « ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។

ការដែលរៀបចំបុណ្យទន្លេនេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ បង្ហាញសក្តានុពលធនធានធម្មជាតិ និងវប្បធម៌របស់តំបន់ជាប់ដងទន្លេ ជាពិសេសខេត្តក្រចេះ ព្រមទាំងជួយជំរុញសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ចាប់ផ្តើមដំណើរការជាផ្លូវការ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

តាមរយៈព្រឹត្តិការណ៍បុណ្យទន្លេ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ អាចចូលរួមកម្សាន្តជាមួយនឹងសកម្មភាពជាច្រើនដូចជា ការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី សកម្មភាពកីឡា ការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងក្រៅស្រុក ការអុជកាំជ្រួច ជាពិសេសមហោស្រពម្ហូបអាហារផងដែរ។

យោងតាមទិន្ន័យរបស់ Fresh AI បានបង្ហាញថា បុណ្យទន្លេលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍសហគមន៍» ដែលមានអ្នកចូលរួមកម្សាន្តជាង ១០ម៉ឺននាក់។

ការរៀបចំពិធីបុណ្យទន្លេមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ បង្ហាញសក្តានុពលធនធានធម្មជាតិ និងវប្បធម៌របស់តំបន់ជាប់ដងទន្លេ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដូចជាខេត្តក្រចេះជាដើម ហើយព្រឹត្តិការណ៍នេះនៅក្នុងខែមីនា ដោយផ្លាស់ប្តូរវេនរៀបចំនៅតាមបណ្តាខេត្តជាប់ដងទន្លេ៕