* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អតីតពលករខ្មែរដែលត្រឡប់ពីថៃ៖ កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់ អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ

27-03-2026 10:46

(ភ្នំពេញ)៖ អតីតពលករខ្មែរ ដែលកំពុងបម្រើការងាររោងចក្រ នៅខេត្តកំពង់ស្ពឺ បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជាមានឱកាសការងារដ៏សម្បូរបែប ដែលអាចជំនួសការងារនៅប្រទេសថៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន បើទោះបីជាអង្គការក្រៅរដ្ឋាភិបាលខ្វះផ្សាយរបាយការណ៍មានចេតនាបន្ទុចបង្អាក់វឌ្ឍនភាពការងារនៅកម្ពុជាក៏ដោយ។

អ្នកស្រី ចក់ គន្ធា អតីតពលករខ្មែរដែលកំពុងបម្រើការងារនៅរោងចក្រ ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺបាននិយាយថា នៅពេលដែលអ្នកស្រីបានចាកចេញពីប្រទេសថៃ ហើយធ្វើដំណើរមកដល់ព្រំដែនកម្ពុជា-ថៃ អ្នកស្រីទទួលបានឱកាសការងារពីមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលនៅរង់ចាំទទួលពលករខ្មែរនៅតាមច្រកព្រំដែន។

អ្នកស្រីធ្លាប់បានគិតថា នៅពេលមកដល់កម្ពុជាវិញ នឹងមិនអាចរកការងារធ្វើបានទេ ហើយជីវភាពរបស់អ្នកស្រីនឹងជួបការលំបាក ប៉ុន្ដែការគិតទាំងអស់នេះផ្ទុយស្រឡះ និងខុសពីការពិត ដោយសារអ្នកស្រី និងស្វាមីទទួលបានការងារភ្លាមៗនៅតាមច្រកព្រំដែនតែម្ដង។

អ្នកស្រី គន្ធា បានបញ្ជាក់ថា៖ «ពេលនៅធ្វើការស្រុកថៃ ខ្ញុំលឺតែគេនិយាយថា ស្រុកខ្មែរយើងមិនមានការងារធ្វើទេ ប៉ុន្ដែនៅពេលមកដល់ព្រំដែន ខ្ញុំទទួលបានការងារធ្វើភ្លាមៗ ហើយខ្ញុំក៏មិននឹកស្មានថា រកការងារធ្វើបានងាយៗបែបនេះដែរ។ ឥឡូវនេះ ខ្ញុំបានហៅបងប្អូនខ្ញុំមកធ្វើការងារនៅស្រុកខ្មែរយើងវិញអស់ហើយ គឺពួកគាត់កំពុងធ្វើការងារជាមួយខ្ញុំដែរ។ ជីវភាពខ្ញុំសព្វថ្ងៃនេះ គឺបានគ្រាន់បើជាងមុន ព្រោះខ្ញុំមានចំណូលប្រចាំខែ»។

អ្នកស្រី រី សាម៉ុន អតីតពលករដែលកំពុងបម្រើការងារនៅខេត្តកំពង់ស្ពឺ បាននិយាយថា៖ «នៅពេលដែលខ្ញុំបានចូលដល់ទឹកដីខ្មែរយើង គឺខ្ញុំទទួលបានបាយ ទឹក និងមានឡានជូនមកដល់ផ្ទះទៀត ដែលធ្វើឱ្យខ្ញុំភាពកក់ក្ដៅក្នុងចិត្ត។ ក្រោយមកខ្ញុំបានទាក់ទងមកលេខ ១២៩៧ ដែលគេចែកឱ្យខ្ញុំនៅតាមព្រំដែន ហើយក្រោយមកខ្ញុំក៏ទទួលបានការងារនៅខេត្តកំពង់ស្ពឺនេះតែម្ដង»។

លោក សឿង កវី អតីតពលករ ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បាននិយាយថា លោកទទួលបានឱកាសការងារនៅក្នុងរោងចក្រមួយនៅខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យជីវភាពរបស់លោកធូរធាឡើងវិញ បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ និងសម្រាកនៅផ្ទះរយៈពេលមួយខែ។

លោកបានបន្តថា៖ «ខ្ញុំទទួលបានចំណូលប្រចាំខែវិញហើយ ជីវភាពមិនសូវលំបាកដូចមុនដែរ ដោយសារខ្ញុំមានការងារធ្វើតាមរយៈក្រុមការងារក្រសួង ដែលបានចុះទៅផ្សព្វផ្សាយវេទិកានៅភូមិស្រុករបស់ខ្ញុំឯខេត្តបន្ទាយមានជ័យ។ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយផ្ដល់ការងារឱ្យខ្ញុំបានធ្វើសព្វថ្ងៃនេះ»។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០នាក់ ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់ កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។

ក្រោយពីការវិលត្រឡប់យ៉ាងគំហុករបស់ពលករខ្មែរពីប្រទេសថៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញនូវយន្តការសំខាន់ៗជាច្រើន ដើម្បីធានាក្នុងការផ្ដល់ឱកាសការងារជូនអតីតពលករខ្មែរ។ ក្នុងចំណោមយន្តការសំខាន់នោះ ក្រសួងបានរៀបចំវេទិកាការងារសរុបជាង ៦០០លើក និងពិព័ណ៍ការងារចល័តតាមមូលដ្ឋានប្រមាណជាង ១ ០០០លើក ដើម្បីផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕