* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បតិមាព្រះវិស្ណុផ្ទុំដ៏ធំ ដែលរកឃើញនៅកម្ពុជា បង្ហាញព្រះកាយនៅសារមន្ទីរអាមេរិក រហូតដល់ខែកញ្ញា ឆ្នាំ២០២៦

27-03-2026 10:48

(ភ្នំពេញ)៖ បដិមាព្រះវិស្ណុផ្ទុំធ្វើពីសំរឹទ្ធ ដែលធំជាងគេងនៅអាស៉ីអាគ្នេយ៍ និងរកឃើញនៅកម្ពុជា បាននិងកំពុងបង្ហាញព្រះកាយនៅសារមន្ទីរមួយ ក្នុងរដ្ឋធានីវ៉ាស៉ីងតុន សហរដ្ឋអាមេរិក រហូតដល់ខែកញ្ញា ឆ្នាំ២០២៦។ នេះបើតាមការផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា តាមរយៈហ្វេសប៊ុក បានបញ្ជាក់ថា «ការតាំងពិព័រណ៍បដិមាព្រះវិស្ណុ “Vishnu’s Cosmic Ocean” ចាប់បើកហើយ នៅសារមន្ទីរសិល្បៈអាស៉ី Smithsonian ក្នុងរដ្ឋធានីវ៉ាស៉ីងតុន សហរដ្ឋអាមេរិក។ ពិធីតាំងពិព័រណ៍ដ៏ពិសេសនេះ បានតាំងបង្ហាញពីបដិមាដ៏ធំអស្ចារ្យនៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាកម្ចីពីសារមន្ទីរជាតិនៃប្រទេសកម្ពុជា»។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបន្ថែមថា ពិធីបើកព្រឹត្តិការណ៍តាំងពិព័រណនេះ មានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជា។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានស្នើមហាជនចូលទស្សនាផងដែរ ដោយលើកឡើងថា ប្រសិនបើលោកអ្នកមានវត្តមាននៅរដ្ឋធានីវ៉ាស៉ីងតុន មុនថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៦ សូមកុំរំលងឱកាសដ៏កម្រនេះ ដែលជាការបញ្ជាក់ពីភាពជាដៃគូរាប់ទសវត្សរ៍រវាងប្រទេសទាំងពីរ។

សូមជម្រាបថា ក្នុងឆ្នាំ១៩៣៦ ការធ្វើកំណាយស្រាវជ្រាវបានរកឃើញបដិមារូបព្រះវិស្ណុផ្ទំមួយកំណាត់ព្រះកាយយ៉ាងធំ ដែលធ្វើពីសំរឹទ្ធនិងស្រោបដោយមាស នៅកណ្ដាលប្រាសាទមេបុណ្យខាងលិច។ បដិមាព្រះវិស្ណុំផ្ទុំដ៏ល្អវិចិត្រនេះ ត្រូវបានរៀបចំគម្រោងជួសជុល ដែលជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងបច្ចេកទេសមួយរវាងបារាំងនិងកម្ពុជា ដែលបានឯកភាពគ្នា ឆ្នាំ២០១៩។

គម្រោងនេះ បានជួសជុលអភិរក្ស និងសិក្សាវិភាគសមាសភាពផ្សំលើបតិមាព្រះនារាយណ៍ផ្ទុំ នៅវិទ្យាស្ថាន Centre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីធ្វើការឈ្វេងយល់បន្ថែមពីបច្ចេកទេសដ៏ប៉ិនប្រសព្វនៃការសិតលោហៈខ្នាតធំមហាសាលក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ បោះពុម្ពផ្សាយយ៉ាងទូលំទូលាយ ដើម្បីចែករំលែកពីបទពិសោធន៍ និងទេពកោសល្យក្នុងការសិតលោហៈ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ក្រៅពីការងារវិភាគបច្ចេកទេស ក្រុមជំនាញបានសាកល្បងផ្គុំបំណែកទាំង៣៩ ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាលជិត ១០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា 3D ដើម្បីបានដឹងពីទីតាំងនៃបំណែកទាំងនោះ។

ក្រោយគម្រោងអភិរក្ស និងវិភាគស្រាវជ្រាវនេះបញ្ចប់ បដិមាដ៏វិចិត្រនេះ ធ្លាប់ត្រូវដាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ ក៏មានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធចំនួន១២៦ ផ្សេងទៀត ដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជា។ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព ដែលរៀបចំនៅសារមន្ទីរជាតិហ្គីមេ បង្ហាញពីការវិវឌ្ឍបច្ចេកទេសនៃការសិតលោហៈក្នុងអារ្យធម៌ខ្មែរ រាប់ចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត ដល់សម័យក្រោយអង្គរ។ ក្រោយបញ្ចប់ពិព័រណ៍មិនអចិន្ត្រៃយ៍ នៅសារមន្ទីរហ្គីមេ បដិមានេះបាននិងកំពុងបន្តដំណើរទៅដាក់តាំងនៅអាមេរិក ចំនួ ន៣ទីតាំងបន្ថែមទៀត។

ការធ្វើដំណើររបស់បដិមាព្រះនរាយណ៍ផ្ទុំ ដែលជាអាទិទេពព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជាការនាំយកនូវទេពកោសល្យល្អឯកនៃបច្ចេកទេសសិតលោហៈដ៏អស្ចារ្យ របស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឲ្យសាធារណជនបានឈ្វែងយល់បន្ថែម ពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ។

មិនទាន់មានការបកស្រាយលម្អិតពីរបៀបដែលខ្មែរអាចផលិតបដិមាព្រះវិស្ណុ ដែលធ្វើពីលោហៈសំរឹទ្ធ ហើយស្រោបដោយមាសខ្នាតយក្សបែបនេះទេ។ ប៉ុន្តែបើតាមលោកបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសម័យអង្គរ ខ្មែរធ្លាប់មានឡស្លលោហៈធំជាងគេនៅអាស៉ីអាគ្នេយ៍ ដែលគ្មានប្រទេសណាមួយនៅតំបន់នេះ ស្លលោហៈបានល្អដូចខ្មែរទេ ជាពិសេសការស្លសំរឹទ្ធ ដែលប្រើកម្តៅដល់ទៅ ១៣០០អង្សា៕