* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរខេត្តសៀមរាប អំពាវនាវអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន

27-03-2026 15:25

(សៀមរាប)៖ លោក លី សារី អភិបាលរងខេត្តសៀមរាប បានអំពាវនាវដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងសូមកុំបើកបរ ឬបញ្ឈប់យានយន្តជាន់លើគំនូសសញ្ញាថ្មើរជើង ដែលនាំឲ្យរាំងស្ទះដល់អ្នកឆ្លងកាត់ផ្លូវ។

លោកបន្តថា ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលបើកបរឆ្លងកាត់ចំណុចប្រសព្វ និងស្តុបនានា និងចូលរួមថែរក្សាសមិទ្ធផលសាធារណៈ និងគោរពសិទ្ធិអាទិភាពរបស់អ្នកដទៃ ដើម្បីបង្កើតនូវវប្បធម៌ នៃការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរនៅក្នុងទីក្រុងទេសចរណ៍ ឲ្យសក្ដិសមជាទីក្រុងទេសចរណ៍គំរូ។

ការអំពាវនាវយ៉ាងដូច្នេះរបស់លោក លី សារី នៅក្នុងឱកាសដែលចុះពិនិត្យ និងរៀបចំគំនូសសញ្ញាចរាចរណ៍ថ្មី (គំនូសថ្មើរជើង) របស់ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅចំណុចស្តុបចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប នារសៀលថ្ងៃទី២៦ ខែមីនានេះ ដើម្បីបង្កើនសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងក្រុងសៀមរាប ជំរុញការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសការរៀបចំគំនូសសញ្ញាចរាចរណ៍ឲ្យបានច្បាស់លាស់ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា ការកែលម្អគំនូសសញ្ញាចរាចរណ៍នេះ មិនត្រឹមតែជួយឲ្យសោភ័ណភាពដងផ្លូវមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា៖ ការបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើង តាមរយៈការផ្តល់អាទិភាព និងភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការឆ្លងកាត់ផ្លូវដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

លោកបន្ថែមថា ការរៀបចំនេះ នឹងជួយឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ងាយស្រួលចំណាំ និងបញ្ឈប់យានយន្តបានត្រឹមត្រូវតាមបច្ចេកទេសច្បាប់។ ជាពិសេសកាត់បន្ថយការកកស្ទះ ព្រោះនៅពេលដែលគំនូសសញ្ញាច្បាស់លាស់ ចរាចរណ៍នឹងមានភាពរលូន និងមានរបៀបរៀបរយជាងមុនផងដែរ។

ជាមួយគ្នានេះ លោក លី សារី បានណែនាំឲ្យក្រុមការងារបច្ចេកទេសប្រើប្រាស់ថ្នាំលាប ដែលមានគុណភាពខ្ពស់ ដែលមានសមត្ថភាពចំណាំងផ្លាតបានល្អនៅពេលយប់ និងធន់នឹងការសឹកកកិត។ ទន្ទឹមនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនេះ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចាំថា «ការចូលរួមគោរពច្បាប់ចរាចរណ៍របស់បងប្អូននៅថ្ងៃនេះ គឺជាការការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃឲ្យជៀសផុតពីគ្រោះថ្នាក់»៕