* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តតាកែវ បង្ហាញពីសក្តានុពលកសិកម្ម និងទេសចរណ៍ក្នុងខេត្តតាកែវ ដល់ក្រុមហ៊ុនជាង៧០ នៅខេត្តសានទុង ប្រទេសចិន

27-03-2026 15:40

(ចិន)៖ នៅឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខួបទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន និងពិធីដាក់ឱ្យដំណើរការ «ឆ្នាំនៃការផ្លាស់ប្តូរ និងសហប្រតិបត្តិការរវាងខេត្តសានទុង (ចិន) និងអាស៊ាន ឆ្នាំ២០២៦» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ នៅខេត្តសានទុង ប្រទេសចិន អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានធ្វើបទបង្ហាញពីសក្ដានុពលដ៏សំខាន់ៗ នៅក្នុងខេត្តតាកែវ ជូនដល់ក្រុមហ៊ុនជាង៧០មកពីបណ្តាប្រទេសអាស៊ាន និងខេត្តសានទុង ប្រទេសចិន។

លោកអភិបាលខេត្តតាកែវ បានលើកបង្ហាញយ៉ាងច្បាស់នូវកាលានុវត្តភាព និងសក្តានុពលសំខាន់ៗ លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ហើយខេត្តតាកែវ និងប្រជាពលរដ្ឋជាងមួយលាននាក់ ដែលមានភាពស្វាហាប់ឧស្សាហ៍ព្យាយាម សម្រាប់តម្រូវការការងារនៅក្នុងរោងចក្រសហគ្រាស។

លោក វ៉ី សំណាង ក៏បានលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ដែលតភ្ជាប់ទៅនឹងខេត្តតាកែវ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីបណ្តាវិនិយោគិនចិន និងអ្នកវិនិយោគអាស៊ាន ដែលបានចូលរួមក្នុងវេទិកានេះ ឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ ហើយក្នុងនាមអាជ្ញាធរ និងជួយបង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលគ្រប់បែបយ៉ាងជូនដល់ក្រុមអ្នកវិនិយោគ៕