* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមអ្នកអភិរក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាង ចំណាយថវិកាប្រមាណ ៨០០ដុល្លារ ជារៀងរាល់សប្តាហ៍ ដើម្បីទិញក្របីធ្វើជាចំណីបំប៉នដល់សត្វត្មាត

27-03-2026 15:49

(ស្ទឹងត្រែង)៖ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារសត្វស្លាប ជិតផុតពូជបំផុតនៅលើពិភពលោក ក្រុមអ្នកអភិរក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង បានសម្រេចចិត្តចំណាយថវិកាប្រមាណ ៨០០ដុល្លារ ជារៀងរាល់សប្តាហ៍ ដើម្បីទិញក្របីមួយក្បាលធ្វើជាចំណីបំប៉នដល់សត្វត្មាត។ នេះជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការរក្សាវត្តមាន សត្វកម្រនេះឱ្យនៅគង់វង្ស។

មន្ត្រីនៃអង្គការ Rising Phoenix លោក អៀង សំណាង បានប្រាប់នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ថា សត្វត្មាតមិនមែនគ្រាន់តែជាសត្វស្លាបធម្មតានោះទេ ប៉ុន្តែពួកវាគឺជា «ភ្នាក់ងារអនាម័យ» ឬ «អ្នកសម្អាតបរិស្ថាន» ដ៏ជំនាញរបស់ធម្មជាតិ។ ត្មាតមានតួនាទីយ៉ាងសំខាន់ក្នុងការស៊ីសាកសពសត្វដែលស្អុយរលួយ ដែលជាប្រភពនៃមេរោគ និងជំងឺឆ្លងផ្សេងៗ។ ការបាត់បង់សត្វត្មាត អាចនាំឱ្យមានការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងព្រៃ និងប៉ះពាល់ដល់សុខភាពសាធារណៈរបស់មនុស្សជាតិផងដែរ។

លោក អៀង សំណាង បានបន្តថា ជាធម្មជាតិ ត្មាតជាសត្វដែលស៊ីតែសាច់សត្វដែលងាប់ស្រាប់ (Scavenger) ដោយពួកវាមិនដែលសម្លាប់សត្វដទៃ ដើម្បីធ្វើជាចំណីឡើយ។ លោកថា កាលពីមុន ត្មាតតែងពឹងផ្អែកលើសំណល់ សាច់ ដែលសេសសល់ពីការប្រមាញ់របស់សត្វខ្លាធំ ចចក ឬសត្វពាហនៈរបស់អ្នកភូមិដែលឈឺងាប់ក្នុងព្រៃ។

តែទោះជាយ៉ាងណា បច្ចុប្បន្នវត្តមានសត្វខ្លា និងសត្វចចកក្នុងព្រៃកម្ពុជា បានថយចុះយ៉ាងខ្លាំង រហូតដល់ជិតផុតពូជដែលធ្វើឱ្យ «ខ្សែចង្វាក់អាហារ» របស់ត្មាតត្រូវបានកាត់ផ្តាច់។ កត្តានេះហើយដែលតម្រូវឱ្យមានការបង្កើត «អាហារដ្ឋានត្មាត» (Vulture Restaurant) ដើម្បីធានាថា ពួកវានឹងមិនស្លាប់ដោយសារការដាច់ពោះនោះទេ។ ដែនជម្រកសត្វព្រៃសៀមប៉ាង បច្ចុប្បន្ន គឺជាជម្រកដ៏ធំ និងសំខាន់បំផុតសម្រាប់សត្វត្មាតនៅក្នុងប្រទេសកម្ពុជា។

លោក អៀង សំណាង បានបញ្ជាក់ថា យោងតាមទិន្នន័យកត់ត្រាក្នុងឆ្នាំ២០២៤ វត្តមានសត្វត្មាតនៅក្នុងតំបន់នេះមានរហូតដល់ ១៣៤ក្បាល។ តួលេខនេះបង្ហាញពីភាពជោគជ័យនៃកិច្ចការអភិរក្ស ប៉ុន្តែក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរ ក្នុងស្វែងរកថវិកា ដើម្បីផ្គត់ផ្គង់ចំណីបន្ថែមផងដែរ។

លោកថា «បញ្ហាប្រឈមចម្បងរបស់យើងនាពេលនេះ គឺការកៀរគរថវិកា ដើម្បីទិញគោ ឬក្របីដែលមានសុខភាពល្អឱ្យត្មាតស៊ី ព្រោះយើងចង់ឱ្យពួកវាទទួលបានអាហារគ្រប់គ្រាន់ ដើម្បីបង្កើនលទ្ធភាពក្នុងការបន្តពូជ និងពង្រីកចំនួនសមាជិកឡើងវិញ»។

លោក អៀង សំណាង បានបញ្ជាក់បន្ថែមថា សត្វត្មាតចំនួន ៣ប្រភេទដែលរស់នៅកម្ពុជា រួមមាន៖ ត្មាតត្នោត ត្មាតផេះ និងត្មាតភ្លើង សុទ្ធតែស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វ «រងគ្រោះថ្នាក់ជិតផុតពូជបំផុត» (Critically Endangered) នៅលើពិភពលោក។ ដូច្នេះកិច្ចការអភិរក្សនៅសៀមប៉ាង មិនត្រឹមតែជាមោទនភាពរបស់កម្ពុជានោះទេ ប៉ុន្តែជាការរួមចំណែកដ៏ធំធេងដល់តុល្យភាពបរិស្ថានសកល។

ការចូលរួមគាំទ្រពីសាធារណជន តាមរយៈការបញ្ឈប់ការបរបាញ់ ការមិនប្រើប្រាស់ថ្នាំបំពុលក្នុងព្រៃ និងការជួយផ្សព្វផ្សាយពីតម្លៃនៃសត្វកម្រនេះ គឺជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សា «ស្តេចស្លាបសម្អាតលោក» ឱ្យនៅមានវត្តមានលើដែនដីសុវណ្ណភូមិនេះ តទៅមុខទៀត៕