* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពីការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តចំនួន៧

27-03-2026 16:38

(សៀមរាប)៖ លោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តចំនួន៧ រួមមាន ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់មន្ត្រីឱ្យយល់ដឹង និងចេះប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ផ្តល់លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងសេវាផ្សេងៗតាមប្រព័ន្ធអនឡាញជូនប្រតិបត្តិករដែលធ្វើប្រតិបត្តិការអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាទូរគមនាគមន៍។

សិក្ខាសាលានេះ មិនត្រឹមតែជាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈនយោបាយ ដ៏មុតមាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ និងបំលែងរដ្ឋាភិបាលឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលយកការកែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អជាស្នូល។

ក្នុងបរិបទបច្ចុប្បន្ន សេវាសាធារណៈមិនអាចបន្តអនុវត្តតាមបែបប្រពៃណី ដែលចំណាយពេលយូរ មាននីតិវិធីស្មុគស្មាញ និងងាយប្រឈមនឹងហានិភ័យ នៃអំពើមិនប្រក្រតីណាមួយឡើយ។ ការផ្លាស់ប្ដូរទៅជាប្រព័ន្ធឌីជីថល មិនមែនគ្រាន់តែជាការធ្វើទំនើបកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជួយបង្កើនប្រសិទ្ធភាពការងារបានលឿន និងកាត់បន្ថយការយឺតយ៉ាវ មានតម្លាភាព ក្នុងការផ្តល់ទំនុកចិត្តជូនអ្នកប្រើប្រាស់ ដែលមកទទួលសេវា និងមានភាពងាយស្រួលក្នុងការកាត់បន្ថយការធ្វើដំណើរ និងការចំណាយមិនចាំបាច់របស់អ្នកប្រើប្រាស់៕