* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះជូនអ្នកដេញថ្លៃ សហគ្រាសធុនមីក្រូ (សិប្បកម្ម) តូច និងមធ្យម និងអ្នកពាក់ព័ន្ធ

27-03-2026 17:24

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយប្រកាសលេខ ៩៨៦ សហវ.ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះជូនអ្នកដេញថ្លៃ សហគ្រាសធុនមីក្រូ (សិប្បកម្ម) តូច និងមធ្យម និងអ្នកពាក់ព័ន្ធ។

សិក្ខាសាលានេះដឹកនាំដោយលោក ង៉ាន់ ភិរម្យ អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ប្រធាន/តំណាង​​ក្រុមហ៊ុន សហគ្រាស និងសហគ្រាសធុនមីក្រូ (សិប្បកម្ម) តូច និងមធ្យម ដែលមានការចូលរួមផ្ទាល់នៅទីស្តីការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចូលរួម​តាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់​កម្មវិធី Zoom សរុប​​ប្រមាណ ២០៩នាក់។

គោលបំណង នៃការរៀបចំសិក្ខាសាលានាថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយប្រកាសលេខ ៩៨៦ សហវ.ប្រក ចុះ​​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ ដែលបានផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់​លើកដំបូងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥កន្លងទៅ ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន សហគ្រាស- ​សា​ធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល រដ្ឋបាលរាជធានីខេត្ត មន្ទីរជំនាញរាជធានីខេត្ត និងដៃគូអភិវឌ្ឍន៍។

លោកអគ្គនាយក បានជម្រាបជូនថា ប្រកាសនេះបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលបំណងដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងពង្រីកវិស័យ ឧស្សាហកម្មក្នុងប្រទេសកម្ពុជា ដោយលើកទឹកចិត្តដល់ផលិតផលក្នុងស្រុក និង/ឬក្រុមហ៊ុន សហគ្រាស ឬរូបវន្តបុគ្គលក្នុងស្រុក ជាពិសេសលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យចូលរួមក្នុងលទ្ធកម្មសាធារណៈ ដើម្បីរួមចំណែកដល់ការបង្កើតការងារដល់ប្រជាពលរដ្ឋ, ការជំរុញភាព ច្នៃប្រឌិតនិងនវានុវត្តន៍, ការលើកកម្ពស់ផលិតភាព, ការកាត់បន្ថយការធ្វើចំណាកស្រុក, ពង្រឹងស្មារតីជាតិនិយម​និងជំរុញចរន្តសេដ្ឋកិច្ចជាតិ, បង្កើតទីផ្សារពាណិជ្ជកម្មក្នុងស្រុក, កាត់បន្ថយការពឹងផ្អែកលើផលិតផលបរទេស, ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ, និងការអភិវឌ្ឍវិស័យឯកជនស្របតាមរបៀបវារៈគោលនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ថ្លែងក្នុងមតិស្វាគមន៍, លោក ង៉ាន់ ភិរម្យ ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ប្រធាន/តំណាង​ ក្រុមហ៊ុន សហគ្រាស និងសហគ្រាស​ធុនមីក្រូ (សិប្បកម្ម) តូច និងមធ្យម ដែលឆ្លៀតពេលដ៏មានតម្លៃអញ្ជើញចូលរួម​សិក្ខាសាលាផ្សព្វផ្សាយព្រឹកនេះ ទាំងនៅទីស្តីការក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់កម្មវិធី Zoom។

លោកអគ្គនាយក ក៏បានបន្ថែមទៀតថា ក្នុងគោលបំណងដើម្បីជំរុញការចូលរួមបន្ថែមរបស់សហគ្រាស​ធុនមីក្រូ (សិប្បកម្ម) តូច និងមធ្យម ក្នុងការជំរុញចរន្តសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ និងជាពិសេសលើកទឹកចិត្តឱ្យមាន​ការចូលរួមក្នុង លទ្ធកម្មសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ​ជាសេនាធិការបាន​រៀបចំប្រកាសស្ដីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះនេះឡើង ដោយបានធ្វើការសិក្សាស្រាវជ្រាវ ដក​ស្រង់បទពិសោធន៍ និងធ្វើទស្សនកិច្ចសិក្សានៅប្រទេសចំនួន២គឺ៖ សាធារណរដ្ឋណាមីប៊ី និង​សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីស្វែងយល់ និងប្រមូលធាតុចូលសម្រាប់រៀបចំខ្លឹមសារប្រកាសនេះឱ្យស្របតាមឧត្តរមានុវត្តន៍អន្តរជាតិ។

ថ្លែងក្នុងពិធីនេះដែរ, លោកអគ្គនាយក ង៉ាន់ ភិរម្យ ក៏បានសង្ខេបខ្លឹមសារសំខាន់ៗក្នុង​លិខិតបទដ្ឋានគតិយុត្តខាងលើ និងលោកជាវាគ្មិន បានធ្វើបទបង្ហាញលម្អិតនៃខ្លឹមសារដែលមានចែងក្នុង​ប្រកាសលេខ ៩៨៦ សហវ.ប្រក ជូនអង្គសិក្ខាសាលា។ អង្គសិក្ខាសាលាបានត្រង់ត្រាប់ស្តាប់បទបង្ហាញ និងបាន​ចោទសួរជាសំណួរល្អៗដើម្បីធានាឱ្យអនុវត្ត​លិខិតបទដ្ឋានគតិយុត្តនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់, លោក ង៉ាន់ ភិរម្យ អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ក៏បានថ្លែងអំណរគុណជូនចំពោះ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ប្រធាន/តំណាង​ ក្រុមហ៊ុន សហគ្រាស និង សហគ្រាស​ធុនមីក្រូ (សិប្បកម្ម) តូច និងមធ្យម ដែលមានការចូលរួមផ្ទាល់នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ចូលរួមតាមប្រព័ន្ធអនឡាញដោយប្រើប្រាស់កម្មវិធី Zoom៕