* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប.ស.ស ខេត្តរតនគិរី បើកសិក្ខាសាលាស្តីពីគោលការណ៍ បទបញ្ញាតិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនម្ចាស់សហគ្រាសគ្រឹះស្ថានក្នុងខេត្ត

27-03-2026 17:38

(រតនគិរី)៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខេត្តរតនគិរី បានបើកសិក្ខាសាលាស្តីពីគោលការណ៍ បទបញ្ញាតិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនម្ចាស់សហគ្រាស គ្រឹះស្ថានក្នុងខេត្ត។

សិក្ខាសាលានេះ បានរៀបចំធ្វើឡើងនាសាលប្រជុំសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)ខេត្ត ក្រោមអធិបតីភាព លោក ថោង សំអាត ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខេត្តរតនគិរី តំណាងលោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពី តំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងខេត្ត សរុប១៥០រូប។

ថ្លែងក្នុងឱកាសនេះលោក ថោង សំអាត បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការ យល់ដឹងទៅលើការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមជូនទៅ លោក លោកស្រី ដែលម្ចាស់សហគ្រាសគ្រឹះស្ថាន ភោជនីយដ្ឋាន អាហារដ្ឋាន និងក្រុមបុគ្គល ដែលមានប្រើប្រាស់កម្មករនិយោជិតចាប់ពី ១នាក់ឡើងទៅ។

លើសពីនេះទៅទៀត សាខា ប.ស.ស. ខេត្តរតនគិរី ក៏មានបំណងឱ្យ លោក លោកស្រី បានយល់ដឹងពីអត្ថប្រយោជន៍ជាច្រើនដែល ប.ស.ស. បានផ្តល់ជូនកម្មករនិយោជិតផងដែរ។លោក ថោង សំអាត បានអំពាវនាវទៅដល់ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ច របស់ខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល។

សូមបញ្ជាក់ជូនថា ក្នុងអង្គសិក្ខាសាលានេះ មន្រ្តីជំនាញ ប.ស.ស បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្តីពីការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមរួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមការកំណត់ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីរបបសន្តិសុខសង្គម ជូនទៅដល់អ្នកចូលរួមទាំងអស់៕