* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ម៉ម ប៊ុននាង ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា

27-03-2026 18:12

(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានអនុញ្ញាតឱ្យ លោក ឈន ឈុនឡេង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងជាស្ថាបនិក និងជានាយកវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

ជំនួបដ៏មានសារ-សំខាន់នេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក ម៉ាន់ ឈឿន តំណាងគណៈកម្មការទី៧ ព្រឹទ្ធសភា លោក សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើនរូបទៀត។

ក្នុងជំនួបនោះ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ឈន ឈុនឡេង និងគណៈប្រតិភូ និងបានចាត់ទុកជំនួបពិភាក្សាការងារនាពេលនេះ គឺជាការចាប់ផ្តើមនៃភាពជាដៃគូដ៏ល្អ ក្នុងការចូលរួមលើកកម្ពស់សមត្ថភាព គុណភាព ប្រសិទ្ធភាព ជីវភាពរបស់ប្រជាជនកម្ពុជា ជាពិសេសយុវជនឱ្យកាន់តែប្រសើរឡើង តាមរយៈការបង្រៀនតាមបែបឌីជីថល។

ជាមួយគ្នានោះ លោក ឈន ឈុនឡេង បានថ្លែងអំណរគុណដល់គណៈកម្មការទី១០ ព្រឹទ្ធសភា ជាពិសេស លោក ម៉ម ប៊ុននាង ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជានាពេលនេះ។

ក្នុងឱកាសនោះ លោកនាយកវិទ្យាស្ថាន បានធ្វើបទបង្ហាញអំពីដំណើរការប្រព្រឹត្តទៅរបស់ក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជាថា E-School Cambodia គឺជាកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថល ដែលឈានមុខគេក្នុងប្រទេសកម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០១៧ មកទល់នឹងពេលនេះ មានអ្នកប្រើប្រាស់ប្រមាណជាង មួយលាននាក់។ E-School Cambodia មានបង្រៀនពីថ្នាក់ មត្តេយ្យដល់ថ្នាក់ទី១២ ថ្នាក់ត្រៀមប្រឡងសិស្សពូកែ ឬមហាវិទ្យាល័យ ថ្នាក់ភាសាបរទេស ដោយគ្រូជំនាញច្បាស់លាស់ ធានាបានគុណភាពអប់រំតាមស្តង់ដាកំរិតខ្ពស់។

លោកបន្តថា ភាគជោគជ័យរបស់ E-School Cambodia និងដោយមានការគាំទ្រពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈគ្រប់គ្រងសាលាបានបង្កើតឱ្យមានថ្នាក់សិក្សាកម្រិតឧត្តម ដែលមានឈ្មោះថា វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា។ វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជជីវៈ ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស លើ១០មុខជំនាញ។ វិទ្យាស្ថាន នឹងផ្តល់ឱកាសការងារដល់និស្សិតក្នុងពេលសិក្សា និងក្រោយពេលបញ្ចប់ការសិក្សា ។ ទន្ទឹមនោះ និស្សិតវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា អាចបន្តការសិក្សាជាមួយសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងនៅប្រទេសអូស្ត្រាលី។

វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា មានទិសដៅជួយបណ្តុះបណ្តាលដល់យុវជននៅតាមមូលដ្ឋាន ឱ្យមានឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ មានលទ្ធភាពរកការងារធ្វើ មានចំណូលសមរម្យស្មើមុខនឹងយុវជននៅទីក្រុង ដោយការផ្តល់អាហារូបករណ៍១០០ភាគរយ និងការយកថ្លៃសិក្សាក្នុងកម្រិតទាប តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់។

បន្ថែមពីលើនេះ លោក ម៉ម ប៊ុននាង បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសមិទ្ធផលជាច្រើន របស់ក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង តាមរយៈប្រព័ន្ធឌីជីថល ស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហើយស្របនឹងតម្រូវរបស់យុវជនដែលមានជីវភាពខ្វះខាត់ ឬនៅតាមមូលដ្ឋានឆ្ងាយៗ។

លោកប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានលើកទឹកចិត្ត និងចូលរួមគាំទ្រដល់ វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំ លើថ្នាលឌីជីថលដល់យុវជនកម្ពុជាឱ្យកាន់តែប្រសើរ និងទូលំទូលាយថែមទៀត៕