* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សហជីពថា អតីតពលករដែលទទួលបានការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរ គ្មានបំណងត្រឡប់ទៅថៃដូចការលើកឡើងរបស់សង់ត្រាល់ទេ

27-03-2026 18:16

(ភ្នំពេញ)៖ សហជីពធំៗនៅកម្ពុជាបានលើកឡើងថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប គ្មានគោលបំណងវិលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃទៀតនោះទេ ដោយសារការងារក្នុងស្រុកមានសម្បូរបែប និងទទួលបានអត្ថប្រយោជន៍ច្រើនជាងនៅប្រទេសថៃ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប មិនមានគោលបំណងណាមួយត្រឡប់ទៅធ្វើការងារនៅប្រទេសថៃដូចការលើកឡើងរបស់សង់ត្រាល់នោះទេ ដោយសារអត្ថប្រយោជន៍ដែលពួកគាត់ទទួលបានពីការងារក្នុងស្រុកមានច្រើនជាងធ្វើការងារនៅប្រទេសថៃ។

លោកបានបន្តថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ ក្រុមហ៊ុន និងវិស័យសេវាកម្មកើនឡើង ដែលបង្កើតការងារច្រើនសម្រាប់ពលរដ្ឋ។ ការងារក្នុងស្រុកផ្តល់ប្រាក់ខែមានស្ថេរភាព មានធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត ហើយពួកគាត់អាចចៀសវាងហានិភ័យដូចជា ការបោកប្រាស់ ការជួញដូរមនុស្ស ឬបញ្ហាច្បាប់នៅស្រុកថៃ ជាពិសេសពួកគាត់អាចរស់នៅជាមួយគ្រួសារ មិនបែកបាក់ និងអាចថែទាំកូនចៅបានល្អជាង។

ថ្នាក់ដឹកនាំសហជីពរូបនេះបានបញ្ជាក់ថា៖ «ទន្ទឹមលើការទទួលបានអត្ថប្រយោជន៍ទាំងនេះ គឺរាជរដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្ត ការបង្កើតវិធានការ និងកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីបង្កើនឱកាសការងារ កិច្ចគាំពារសង្គម និងការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺធ្វើយ៉ាងណាបង្កើតការងារ ពង្រឹងសមត្ថភាពពលរដ្ឋ និងពង្រីកការផលិតក្នុងការធានាស្ថេរភាពសេដ្ឋកិច្ចជាតិ»។

ចំពោះលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានថ្លែងថា លោកបានសួរនាំពីគោលបំណងរបស់អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃជាច្រើននាក់ដែរ ប៉ុន្ដែពួកគាត់ឆ្លើយដូចៗគ្នាថា គ្មានបំណងត្រឡប់ទៅវិញទេ បើទោះបីជាស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីមានប្រក្រតីភាពឡើងវិញក៏ដោយ។

លោកបានបន្តថា ពួកគាត់ធ្លាប់ប្រឈមនឹងបញ្ហាជាច្រើនដូចជា ការបោកប្រាស់ ការងារមិនស្របច្បាប់ រីឯពលករខ្លះមិនមានឯកសារត្រឹមត្រូវ អាចមានបញ្ហាជាមួយអាជ្ញាធរ ឬត្រូវផាកពិន័យ និងការចាប់ខ្លួនជាដើម។ ករណីខ្លះមានការងារលំបាក ម៉ោងធ្វើការងារច្រើន ប្រាក់ខែមិនសមស្រប ឬមិនទទួលបានអត្ថប្រយោជន៍គ្រប់គ្រាន់ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រួសារដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងសតិអារម្មណ៍ក្នុងគ្រួសារផងដែរ។

លើសពីនេះ លោកបានបន្ថែមថា៖ «ខ្ញុំបានឃើញរបាយការណ៍របស់សង់ត្រាល់ដែរ ប៉ុន្ដែវាមិនឆ្លុះបញ្ចាំងពីការពិតនោះទេ ព្រោះខ្ញុំក៏បានស្ទង់មតិ ឬក៏សួរនាំកម្មករដែលជាអតីតពលករដែរ គឺពួកគាត់ប្រាប់ខ្ញុំថា ពួកគាត់នឹងមិនទៅធ្វើការងារនៅស្រុកថៃទៀតទេ ព្រោះការងារនៅស្រុកយើងក៏សម្បូរបែបដែរ ហើយគ្មានបារម្ភពីសុវត្ថិភាពអ្វីទេ ធ្វើការងារនៅស្រុកយើង ជួយអភិវឌ្ឍន៍ស្រុកទេសយើងដែរ»។

លោក រ៉ាវី បានអំពាវនាវដល់អតីតពលករខ្មែរកុំវិលត្រឡប់ទៅប្រទេសថៃវិញ ហើយស្វែងរកការងារនៅក្នុងប្រទេសកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅរង់ចាំផ្ដល់ឱកាសការងារគ្រប់ពេលវេលា ព្រមទាំងមានលេខទូរសព្ទសម្រាប់ទំនាក់ទំនង ១២៩៧ ដើម្បីទទួលបានឱកាសការងារសមរម្យ៕