* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលប្រចាំខែជាមួយប្រធានសហព័ន្ធសហជីព ដើម្បីពង្រឹងកិច្ចសន្ទនាសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ

27-03-2026 18:49

(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងក្រសួងជាមួយតំណាងបងប្អូនកម្មករនិយោជិត និងតាមដានក្តាប់ជាប់នូវបញ្ហាផ្សេងៗនៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានសហព័ន្ធសហជីពចំនួន ១៥២ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ជំនួបនេះផ្ដោតសំខាន់លើការពិភាក្សាគ្នាពីការវិវត្តថ្មីៗនៅក្នុងវិស័យការងារ និងស្ថានភាពជារួមនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ជាពិសេសបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាជូនបងប្អូនកម្មករនិយោជិត និងនិយោជក។

ជាមួយគ្នានេះ ជំនួបនេះក៏បានចែករំលែកនូវព័ត៌មាន និងគោលការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាល និងក្រសួង ព្រមទាំងទទួលបានព័ត៌មានជាក់លាក់ពីមូលដ្ឋាន ដើម្បីធានាបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត ព្រមទាំងបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានការយោគយល់ និងអត់ធ្មត់ខ្ពស់ចំពោះស្ថានភាពលំបាកដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈឡើងថ្លៃជាសកល ជាពិសេសម្ចាស់រថយន្តដឹកកម្មករនិយោជិត ម្ចាស់ផ្ទះជួល និងអ្នកលក់ដូរម្ហូបអាហារ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តសហការជិតស្និទ្ធជាមួយក្រសួង និងមន្ទីរការងាររាជធានី-ខេត្ត ដើម្បីបង្កើនភាពជឿជាក់លើយន្តការដោះស្រាយ ដែលមានវប្បធម៌ទំនាក់ទំនងវិជ្ជាជីវៈល្អ តាមរយៈការក្តាប់សញ្ញាណនៃបញ្ហានៅកន្លែងការងារ ហើយរាយការណ៍រាល់បាតុភាព ឬបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាមុន ដើម្បីឱ្យក្រសួងអាចចាត់វិធានការអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ការធ្វើបែបនេះ គឺដើម្បីជៀសវាងការតវ៉ាក្នុងរូបភាពជាបាតុកម្ម ឬកូដកម្ម ឈានទៅដល់ការបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់ ហើយអាចប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ ស្ថិរភាពការងារ និងផលប្រយោជន៍រួម។

នាឱកាសនោះផងដែរ លោករដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យប្រធានសហព័ន្ធសហជីពទាំងអស់យកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងជាមួយសហជីពមូលដ្ឋាន ពង្រឹងសមត្ថភាពយល់ដឹងពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានា ដើម្បីជាដៃគូចរចាប្រកបដោយន័យស្ថាបនាជាមួយនិយោជកនៅកន្លែងធ្វើការ។ បន្ថែមពីនេះ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពាក់កណ្តាលខែមេសានេះ សូមយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួលដល់បងប្អូនកម្មករនិយោជិត ដើម្បីបានឈប់សម្រាកទៅលេងស្រុកកំណើត និងត្រៀមបង្ការនូវរាល់ហានិភ័យផ្សេងៗដែលអាចកើតមានឡើង។

ជាការឆ្លើយតប ប្រធានសហព័ន្ធសហជីពទាំងអស់ បានសម្ដែងនូវការប្តេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូជាមួយក្រសួងឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហា ក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ជូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ តំណាងសហជីពក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនកម្មករនិយោជិត ជាពិសេសក្នុងអំឡុងពេលវិបត្តិនានា។ ជាក់ស្តែង ថ្មីៗនេះ តាមរយៈអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចតម្រូវឱ្យភាគីនិយោជក បន្ថែមប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករនិយោជិតបន្ថែមលើអត្ថប្រយោជន៍ដែលមានស្រាប់ ដើម្បីជួយសម្រាលបន្ទុកក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកលនេះ។ បងប្អូនសហជីព ក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងការគិតគូរដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕