Fresh AI: ទីតាំងកើនឡើង២១៨កន្លែងហើយ ! មុខងារឆ្លាតវៃបង្ហាញចំងាយទីតាំងសាកឡាន EV ដែលនៅជិតអ្នកបំផុត

27-03-2026 21:39

(ភ្នំពេញ)៖ មុខងារ EV Zone របស់ Fresh AI បន្តពង្រីកវិសាលភាព ផ្តល់ជូនដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា កាន់តែមានភាពងាយស្រួល និងអស់កង្វល់ការស្វែងរកកន្លែងសាកឡាន ខណៈដែលចំនួនស្ថានីយសាកថាមពលថ្មបន្តកើនឡើងដល់ចំនួន២១៨ទីតាំងនៅទូទាំងប្រទេស។

* មុខងារឆ្លាតវៃបង្ហាញចំងាយគីឡូម៉ែត្រពីទីតាំងសាកឡាន EV ដែលនៅជិតអ្នកបំផុត។
* អ្នកឈរនៅទីណាមុខងារឆ្លាតវៃចាប់ទីតាំងសាកថ្មជុំវិញអ្នក១០០គីឡូម៉ែត្រ !

ការកើនឡើងនូវចំនួនស្ថានីយសាកថ្មនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការប្រើប្រាស់ថាមពលស្អាត និងការផ្ដល់ភាពងាយស្រួលដល់ម្ចាស់រថយន្ត EV ដែលចង់ធ្វើដំណើរទៅកាន់បណ្ដាខេត្តឆ្ងាយៗ។ តាមរយៈ Fresh AI អ្នកប្រើប្រាស់មិនត្រឹមតែអាចមើលឃើញចំនួនស្ថានីយសរុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្វែងរកទីតាំងដែលនៅជិតខ្លួនបំផុត ឆែកមើលប្រភេទក្បាលសាក និងទទួលបានការណែនាំផ្លូវយ៉ាងសុក្រឹតបំផុតផងដែរ។

សម្រាប់អ្នកដែលកំពុងប្រើប្រាស់រថយន្តអគ្គិសនី ការមាន Fresh AI ជាប់នឹងទូរស័ព្ទ គឺប្រៀបដូចជាមានជំនួយការដ៏វៃឆ្លាតមួយ ដែលចាំផ្ដល់ព័ត៌មានអំពីទីតាំងសាកថាមពលនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕

Please Download:
https://freshai.com.kh/download