* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថាន ចូលរួមអបអរសាទរនិងផ្សព្វផ្សាយចំណេះដឹងនៃភាពស្អាត ភាពបៃតង និងចីរភាព ក្នុងឱកាសបុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ

28-03-2026 08:30

(ក្រចេះ)៖ ស្តង់ពិព័រណ៍ក្រសួងបរិស្ថាន ក្នុងឱកាសបុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ កំពុងដាក់បង្ហាញពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានរៀបចំឡើង ដើម្បីតម្រង់ទិសការងារបរិស្ថាន ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ស្តង់ពិព័រណ៍របស់ក្រសួងបរិស្ថាន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជ្រាបការយល់ដឹង ដល់សាធារណជន អំពីសមិទ្ធផលដើម្បីភាពស្អាត ភាពបៃតង និងចីរភាព។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា សមិទ្ធផលការងារនៃសសរស្តម្ភទាំង៣ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះ ភាពស្អាត៖ ផ្តោតលើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលមានអ្នកចូលរួមជាង១៤លាននាក់ រួមជាមួយយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន យុទ្ធនាការផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក និងការគ្រប់គ្រងសំណល់រឹង-រាវ ដើម្បីធានាបាននូវបរិស្ថានស្អាត ទប់ស្កាត់ការបំពុលបរិស្ថាន ក្នុងនោះឆ្នាំ២០២៥កន្លងទៅ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង២២លានម៉ែត្រគូប មិនហូរចូលទៅបំពុលទឹកសាធារណៈ។

ដោយឡែកភាពបៃតង បានលើកឡើងពីការជំរុញការដាំដើមឈើឱ្យបានច្រើន ក្នុងនោះក្រសួងបានចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំក្នុងឆ្នាំ២០២៥ ចំនួនជាង ៣,៤លានដើម តាមរយៈយុទ្ធនាការ «ពន្លកបៃតង» និងការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ។ ជាមួយគ្នានេះដែរ ស្តង់ពិព័រណ៍បរិស្ថានបានផ្តោតលើ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅចម្បងគឺប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានអព្យាក្រឹតកាបូន និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានចូលរួមអបអរសាទរបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅក្រុងក្រចេះ ខេត្តក្រចេះ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ជាមួយការរៀបចំឱ្យមានស្តង់ពិព័រណ៍ សមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ស្តង់មួយទៀតផ្តោតលើការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ និងការរស់នៅប្រកបដោយនិរន្តរភាពបរិស្ថាន រួមជាមួយរថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ ១គ្រឿងផងដែរ។

ក្នុងពិធីនេះ ក្រសួងបរិស្ថាន បានតាំងបង្ហាញផងដែរ របកគំហើញសំណាកផូស៊ីល ឧបករណ៍វាស់ស្ទង់គុណភាពទឹក ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ រួមជាមួយលិខិតបទដ្ឋានគតិយុត្ត សម្រាប់គាំទ្រការអនុវត្ត និងប្រសិទ្ធភាពការងារក្នុងវិស័យបរិស្ថាន និងពិរណ៍កូនឈើព្រៃ ដែលជាផ្នែកមួយផ្សព្វផ្សាយជំរុញដល់យុទ្ធនាការបណ្តុះ «ពន្លកបៃតង» ដែលក្រសួងបរិស្ថាន បានបង្កើតបានថ្នាលបណ្តុះកូនថ្នាក់តំបន់ចំនួន៥ នៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាម មណ្ឌលគីរី និងកោះកុង និងថ្នាលមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស ដើម្បីចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំនៅរដូវវស្សាឆ្នាំ២០២៦នេះ ចំនួន៥លានដើម៕