* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យព្រះកុសុមៈ រៀបចំពិធីសំណេះសំណាល និងផ្តល់ប័ណ្ណថ្លែងអំណរគុណជូន «ទ័ពអាវស» ដែលបានបំពេញបេសកកម្មសង្គ្រោះ ក្នុងសមរភូមិថ្មដា

28-03-2026 13:57

(ពោធិ៍សាត់)៖ ក្នុងស្មារតីលើកតម្កើងវីរភាព និងការលះបង់ដ៏ខ្ពង់ខ្ពស់ដើម្បីបុព្វហេតុជាតិមាតុភូមិ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសំណេះសំណាល និងប្រគល់ប័ណ្ណថ្លែងអំណរគុណ យ៉ាងអធិកអធម ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងមន្ត្រីសុខាភិបាល (ទ័ពអាវស) ដែលបានបញ្ចប់បេសកកម្មមនុស្សធម៌ និងការសង្គ្រោះបន្ទាន់ នៅតំបន់សមរភូមិមុខ ឃុំថ្មដា ស្រុកវាលវែង ក្នុងអំឡុងពេលនៃវិវាទព្រំដែនកន្លងទៅ។

ពិធីនេះបានប្រារព្ធឡើង នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកវេជ្ជបណ្ឌិតឯកទេស តាន់ សុគន្ធ នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរបាយការណ៍ឱ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងស្ថានភាពដ៏តានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមគ្រូពេទ្យមកពីខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ក្រចេះ និងកណ្តាល បានសហការគ្នាយ៉ាងស្អិតរមួតក្នុងការសង្គ្រោះ និងព្យាបាលវីរកងទ័ព ចំនួន៣៣៧នាក់ ក្នុងនោះរបួសធ្ងន់ស្រាល ១៩នាក់, ថែទាំសុខភាពប្រជាពលរដ្ឋភៀសសឹក ចំនួន១,២០៥គ្រួសារ ស្មើនឹង ៣,៦០៧នាក់។ ជោគជ័យនេះ សម្រេចទៅបានក្រោមការចង្អុលបង្ហាញដោយផ្ទាល់ ពីសំណាក់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការគាំទ្រយ៉ាងពេញទំហឹងពីសប្បុរសជន និងអង្គការដៃគូ។

លោក ខូយ រីដា និងលោកវេជ្ជបណ្ឌិត តាន់ សុគន្ធ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះស្មារតី "អ្នកស្នេហាជាតិពិតប្រាកដ" របស់ក្រុមគ្រូពេទ្យទាំងអស់។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ប័ណ្ណថ្លែងអំណរគុណនេះ គឺជាការតបស្នងតិចតួចបំផុត បើធៀបនឹងទឹកចិត្តដ៏មហាសាលរបស់បងប្អូន។ អ្នកទាំងអស់គ្នាគឺជា "ទេវតាសង្គ្រោះជីវិត" ដែលមិនត្រឹមតែព្យាបាលជំងឺ ប៉ុន្តែគឺជាបង្អែកផ្លូវចិត្តដ៏រឹងមាំបំផុតសម្រាប់កងទ័ព និងប្រជាជនក្នុងគ្រាអាសន្ន។

ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះ "សាមគ្គីភាព រួមឈាម រួមជាតិ" ដែលបានស្តែងចេញតាមរយៈការវះកាត់ និងសង្គ្រោះជីវិតនៅតាមមន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យព្រះកុសុមៈ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក៏បានរំលឹកដល់យុទ្ធសាស្ត្រ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែតម្កល់សុខុមាលភាពប្រជាជន និងអធិបតេយ្យជាតិជាអាទិភាពខ្ពស់បំផុត។

ថ្នាក់ដឹកនាំបានផ្ដាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ ឱ្យបន្តរក្សាស្មារតីរឹងមាំ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយ គុណភាព ប្រសិទ្ធភាព និងសមធម៌ ជូនដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់៕