អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី នាំយកអំណោយមនុស្សធម៌ ជូនពលរដ្ឋចាស់ជរា និងមានជំងឺប្រចាំកាយ
28-03-2026 14:03
(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី ដែលមានលោក ទេព ហន ជាប្រធាន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានចាត់ឲ្យមន្រ្តីប្រចាំការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋដែលចាស់ជរា និងមានជំងឺប្រចាំកាយ មានជីវភាពលំបាក រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មានមតិសំណេះសំណាលនាឱកាសនោះ ក្នុងនាមលោក ទេព ហន ក្រុមការងារអនុសាខា បានពាំនាំនូវប្រសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាល
ជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក៏ដូចជនចាស់ជរាគ្មានទីពឹងជាដើម ដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។
ជាមួយគ្នានេះ ក្រុមការងារអនុសាខាស្រុក បានផ្តាំផ្ញើបងប្អូនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យឱ្យបានល្អ ជាពិសេសត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមថែរក្សាបរិស្ថាន និងជីវៈចម្រុះនៅទីនេះឱ្យបានគង់វង្ស។ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញទៅមក ក្នុងនាមខ្មែរតែមួយ និងសូមប្រុងប្រយ័ត្នក្មេង សត្វ អាសិរពិសផ្សេងៗ និងត្រៀមបង្ការពី ផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាស និងចូលគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។
សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បាននាំយកអំណោយផ្តល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ២យួរ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕













