* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជំនាញប្រាប់ម្ចាស់អាជីវកម្ម និងបណ្តាប្រទេសនានា ធ្វើទស្សកិច្ចនៅកម្ពុជា និងស្វែងរកឱកាសសម្រាប់វិនិយោគ ក្នុងពិធីតាំងពិព័រណ៍អន្តរជាតិ

28-03-2026 14:31

(សៀងហៃ)៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា បានលើកឡើងអំពីការអភិវឌ្ឍជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានប្រាប់ឱ្យម្ចាស់អាជីវកម្ម និងបណ្តាប្រទេសផ្សេងទៀត ឱ្យមកធ្វើទស្សកិច្ចនៅកម្ពុជា មកជួបអ្នកជំនាញ និងស្វែងរកឱកាសសម្រាប់វិនិយោគ ដោយធានានូវសុវត្ថភាពព្រោះកម្ពុជា កំពុងតែបង្រ្កាបក្រុមឧក្រិដ្ឋកម្មអនឡាញ និងក្រុមឆបោកអនឡាញឱ្យអស់នាពេលឆាប់ៗនេះ។

លោកបានលើកឡើងបែបនេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំគណៈប្រតិភូសមាគមចំនួន ២២រូប ទៅចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ ជាសកល លើកទី៥ (5th Global International Logistics and Supply Chain Expo) និងការធ្វើទស្សនកិច្ចកំពង់ផែសៀងហៃ ប្រទេសចិន តបតាមការអញ្ជើញរបស់សម្ព័ន្ធ AiLA ឡូជីស្ទីក។

ក្នុងនោះ អ្នកជំនាញរូបនេះ ក៏ត្រូវបានអញ្ជើញជាគណអធិបតី និងឡើងថ្លែងសុន្ទករថា ក្នុងការបើកសម្ពោធជាផ្លូវការតាំងពិព័រណ៍ពាណិជ្ជកម្មឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃភាគីចិន និងថ្នាក់ដឹកនាំមកពីបណ្តារប្រទេសផ្សេងទៀតជាច្រើនរូប។

លោកប្រធានសមាគម បានថ្លែងជម្រាបភាគីចិន និងបណ្តាប្រទេសផ្សេងទៀត អំពីសារៈសំខាន់នៃវិស័យជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្តង់ ដែលបានបង្កើតឱ្យមានការទំនាក់ទំនងទូទាំងពិភពលោក ហើយប្រទេសចិនមានសមាគម សម្ព័ន្ធសមាគម និងសហព័ន្ធជាច្រើនដែលបង្កើតឱ្យមានការទំនាក់ទំនងគ្នា ដើម្បីជំរុញសេវាកម្មឱ្យគ្នាទៅវិញមក ដោយចាត់ទុកថា ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺសសៃឈាមនៃសេដ្ឋកិច្ចសកល។

លោកក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឡូជីស្ទីក និងដឹកជញ្ជូនជាវិស័យដែលអាទិភាព និងបានខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីផ្តល់ភាពងាយស្រួលក្នុងទាក់ទាញអ្នកវិនិយោគមកកម្ពុជាទៀតផង។

សូមបញ្ជាក់ថា ការតាំងពិព័រណ៍ពាណិជ្ជកម្ម លើកទី៥នេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥- ២៧ខែមិនា ឆ្នាំ២០២៦ ទទួលបានការចូលរួមទស្សនា និងភ្ជាប់បណ្តាញទំនាក់ទំនង ពីភ្ញៀវជាតិ និងអន្តរជាតិក្នុងវិស័យ ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ជាច្រើន ក្នុងនោះសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក៏បានតាំងបង្ហាញនូវបេសកម្ម និងសកម្មភាពរបស់សមាគមផងដែរ។

ស្របវេលានេះដែរ សមាគមក៏ទទួលបានការអញ្ជើញបន្ថែមពី សភាពាណិជ្ជកម្ម ឧស្សាហកម្ម មេរិកាំង អឺរ៉ុប (EACHAM) ដែលជាដៃគូសហការគ្នាកន្លងមក សមាគមក៏បានដឹកនាំសមាជិកទៅទស្សនាការតាំងពិព័រណ៌ទំនិញគ្រឿងអេឡិចត្រូនិច ឌីជីថល តិចណូឡូជី រ៉ូបូត បច្ចេកវិទ្យាគ្រប់គ្រងឃ្លាំង និងទំនិញច្រើនប្រភេទទៀត៕