បណ្ឌិតសេដ្ឋកិច្ច៖ មុខរបរច្រៀងកាត់សក់គួរចុះបញ្ជី ដើម្បីលើកតម្លៃមុខរបរនេះ និងប្រយោជន៍ជាតិ (Video inside)
28-03-2026 14:33
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានលើកឡើងថា មុខរបរច្រៀងកាត់សក់គួរចុះបញ្ជី ដើម្បីលើកតម្លៃមុខរបរនេះ និងប្រយោជន៍ជាតិ។
បើតាមបណ្ឌិត ព្រុំ ទេវី នេះក៏ព្រោះតែសម្រាប់មុខរបរច្រៀងកាត់សក់សព្វថ្ងៃ គ្មានការគ្រប់គ្រងច្បាស់លាស់ ពោលគឺឲ្យតែអ្នកល្បី និងចេះច្រៀង ក៏ប្រកបមុខរបរនេះ ដែលធ្វើឲ្យអាប់ឱនកិត្តិយសអ្នកចេះច្បាស់លាស់ទូទាំងប្រទេស។
ការលើកឡើងរបស់លោកស្រីបណ្ឌិត បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការចែកចាយវិដេអូ អ្នកលេងក្នុងពិធីកាត់សក់ស្លៀកខោទឹកនោមកូនក្មេង ក៏ដូចវិដេអូលេងសើចដទៃទៀត ដែលចាកឆ្ងាញពីវប្បធម៌-ប្រពៃណីខ្មែរ ហើយត្រូវមហាជនរិះគន់យ៉ាងខ្លាំង៕






