* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា-ចិន​ រៀបចំកម្មវិធី «រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦» ដើម្បីកៀរគរថវិកាសប្បុរសធម៌ ជួយមូលនិធិគន្ធបុប្ផា

28-03-2026 15:00

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធី «រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦» ដែលរួមមានការតាំងពិព័រណ៍រូបថតដើម្បីអបអរសាទរខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមដងទន្លេមេគង្គនៃទីក្រុងនរា រាជធានីភ្នំពេញ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូត និងតំណាងនៃស្ថានទូតប្រទេសមេគង្គ-ឡានឆាង តំណាងក្រសួង-ស្ថាប័ន និងសាធារណជន សរុបប្រមាណ ៦០០នាក់។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទន្លេមេគង្គ ជានិមិត្តរូបដ៏រស់រវើក នៃមិត្តភាព កិច្ចសហប្រតិបត្តិការ ភាពធន់ និងការតភ្ជាប់រវាងបណ្តាប្រទេសនៅតាមបណ្តោយអាងទន្លេមេគង្គ ដែលមានទំនួលខុសត្រូវរួមគ្នាដើម្បីការពារ គ្រប់គ្រង និងថែរក្សាធនធានដ៏មានតម្លៃនេះសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កំពុងឆ្ពោះទៅរកទស្សវត្សរ៍មាសថ្មីមួយទៀត ក្រោមមូលបទ «ការកសាងសហគមន៍មេគង្គ-ឡានឆាងរួមគ្នាជំនាន់ ២.០» ដែលផ្តោតលើការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ការពង្រឹងបន្ថែមលើការគ្រប់គ្រងធនធានទឹកប្រកបដោយ ចីរភាព ពង្រីកការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍបៃតង និងបរិវត្តកម្មឌីជីថល ក៏ដូចជាការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនក្នុងអនុតំបន់មេគង្គ-ឡានឆាង។

កម្មវិធីនេះក៏បានទទួលថវិកាសប្បុរសធម៌សរុបចំនួន ១១,៥៥៥ ដុល្លារអាម៉េរិក សម្រាប់បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ការថែទាំសុខភាពកុមារ ផងដែរ៕