* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ តាមឃាត់ក្មេងស្ទាវ២នាក់ ដែលបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ, ក្រោយអប់រំ និងឲ្យលត់ជង្គង់សំពះសុំទោសឪពុកម្តាយ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ

28-03-2026 16:50

(កំពង់ស្ពឺ)៖ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង កងកម្លាំងទាំងអស់ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់បណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលជាគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។

ក្រោមការដឹកបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងបានជាច្រើននាក់ និងបន្តបន្ទាប់ដូចភ្លៀងរលឹមក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺទាំងមូល។

នៅវេលាម៉ោង២៣:០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ការិយាល័យព្រហ្មទណ្ឌបានទទួលជនសង្ស័យ ចំនួន ២នាក់ និងវត្ថុតាង ពាក់ព័ន្ធករណីក្មេងទំនើង បង្ហោះម៉ូតូ ប្រព្រឹត្តវេលាម៉ោង​២២:២០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ចំណុចផ្លូវជាតិលេខ០៤ ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ក្មេងទំនើងទី១៖ ឈ្មោះ ទឿង ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងមាន ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងទី២៖ ឈ្មោះ ជាប វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ននៅភូមិច្បាច្រុះ ឃុំរកាជ័យ ស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

វត្ថុតាងរួមមានម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន០២គ្រឿង, ទូរស័ព្ទ Iphone 12 ពណ៌ខៀវ ចំនួន០១គ្រឿង, ទូរស័ព្ទ Note 20 ពណ៌ខ្មៅ ចំនួន ០១គ្រឿង ប្រាក់រៀល ចំនួន ១៩៣,៥០០រៀល។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕