* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង

29-03-2026 13:52

(ភ្នំពេញ)៖ ក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី របស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា (ក្រុមការងារចម្រុះតែមប្រិ៍) នាពេលថ្មីៗនេះ បានចុះធ្វើសកម្មភាពអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន ២ (ពីរ) ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដោយទីតាំងទី១ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក បង្ក្រាប និងរឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករ (១១ម៉ាក) ចំនួន ៦៥១ សុង និងទីតាំងទី២ ស្ថិតនៅសង្កាត់ ច្រាំងចំរេទី២ ខណ្ឌឬស្សីកែវ ប៉ុន្តែមិនមានចែកចាយបារី ដែលមិនមានបិទតែមប្រិ៍អាករឡើយ។

គួររំលឹកផងដែរថា កន្លងមកក្រុមការងារចម្រុះតែមប្រិ៍ តែងបានចុះធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយដល់អ្នកផលិត អ្នកចែកចាយ និងអ្នកលក់រាយបារីអំពី កាតព្វកិច្ចបិទតែមប្រិ៍អាករលើកញ្ចប់បារីជាច្រើនទីតាំងរួចមកហើយ ហើយក៏បានចុះបង្ក្រាបទីតាំងចែកចាយបារីខុសច្បាប់ ជាបន្តបន្ទាប់ផងដែរ។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់អ្នកចែកចាយ និងអ្នកលក់រាយបារីទាំងអស់ សូមបញ្ឈប់ការទិញ-លក់បារី ដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវបន្តទៀត ចៀសវាងការខាតបង់ថវិកា ព្រមទាំងប្រឈមនឹងការទទួលរងនូវទោសទណ្ឌនានា ស្របតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះដែរ ក្រុមការងារចម្រុះតែមប្រិ៍ ក៏នឹងបន្តចុះផ្សព្វផ្សាយ អប់រំ ណែនាំ អំពីកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី និងបង្ក្រាបការលក់ ឬចែកចាយផលិតផលបារីខុសច្បាប់ (បារីមិន មានបិទតែមប្រិ៍អាករត្រឹមត្រូវ) ជាបន្តបន្ទាប់ដូចភ្លៀងរលឹម៕