* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថាន ច្រានចោលការផ្សាយដោយយោងទិន្នន័យពី IQAir ថាខ្យល់ពុលនៅកម្ពុជា ឈរលេខរៀងទី២ លើសកលលោក, ក្រសួងអះអាងថា គុណភាពខ្យល់នៅកម្ពុជា មានកម្រិតល្អ

29-03-2026 14:27

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានច្រានចោលការផ្សាយនានា ដែលផ្អែកលើទិន្នន័យវាយតម្លៃគុណភាពខ្យល់ IQAir ថាកម្រិតខ្យល់ពុលនៅកម្ពុជាឈរលេខរៀងទី២លើសកលលោក។

លោល ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចេញមកបញ្ជាក់ថា គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា មិនមានការបំពុលនៅឡើយទេ បើទោះបីក្នុងរដូវប្រាំងនេះ អាកាសធាតុក្តៅ និងមានសភាពស្ងួតក៏ដោយ។

ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ពីមានកាផ្សព្វផ្សាយខុសពីការពិតរបស់វិទ្យុបារាំអន្តរជាតិ ដែលបានយកប្រភពអន្តរជាតិ ដែលមិនបានឆ្លុះបញ្ចាំងពីការពិតនៃស្តង់ដារគុណភាពខ្យល់របស់ជាតិ ដែលគិតជាមធ្យម ៥០មីក្រូក្រាមក្នុង១ម៉ែត្រគូបខ្យល់ (µg/m3 ) សម្រាប់កម្រិតភាគល្អិតនិចល PM2.5 ក្នុងរយៈពេល២៤ម៉ោង។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញការប្រើប្រាស់ទិន្នន័យបច្ចេកទេស និងភស្តុតាង ពីភាពច្បាស់លាស់នៃស្ថានភាពគុណភាពខ្យល់ ដើម្បីបដិសេធការចោទប្រកាន់របស់បណ្តាញផ្សាយខាងលើ ដោយបញ្ជាក់ថា កម្ពុជាស្ថិតក្នុងរដូវប្រាំង ដែលមានខ្យល់មូសុងឦសានបក់ពីជើងមកត្បូង និងគុណភាពខ្យល់ក្នុងប្រទេសស្ថិតក្នុងកម្រិត «ល្អ»។ ជាក់ស្តែង ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា គិតចាប់ពីម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ត្រូវបានពិនិត្យឃើញថា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៥.៣២ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។

ជាមួយគ្នានេះ អ្នកនាំពាក្យបានសំណូមពរឱ្យវិទ្យុខាងលើបញ្ឈប់ការផ្សាយព័ត៌មានមិនពិតតទៅទៀត និងគោរពវិជ្ជាជីវៈ ក្រមសីលធម៌ និងមានប្រភពច្បាស់លាស់ក្នុងការផ្សព្វផ្សាយ។ សូមសមត្ថកិច្ចពាក់ព័ន្ធមេត្តាចាត់វិធានការលើបណ្តាញសារព័ត៌មានដែលបន្តផ្សាយព័ត៌មានមិនពិត បង្កឱ្យសាធារណជន មានការភាន់ច្រឡំ និងមានការព្រួយបារម្ភក្នុងពេលដែលកម្ពុជាមានការតាមដាន និងធ្វើការអភិវឌ្ឍគ្រប់វិស័យ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរការចូលរួមទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់ ដោយបញ្ឈប់ការដុតសំណល់កសិកម្ម, ដុតជញ្រ្ជាំងស្រូវ ដុតព្រៃ ដុតស្មៅ ដុតសំរាម សំណល់ប្លាស្ទិក និងសំណល់ផ្សេងៗនៅទីចំហ ដែលបង្កឱ្យគុណភាពខ្យល់មានការធ្លាក់ចុះ។

ជាមួយគ្នានេះក្រសួងបរិស្ថាន បង្ហាញពីតម្លាភាពក្នុងការផ្សព្វផ្សាយព័ត៌មាន៖ ទាក់ទងនឹងគុណភាពខ្យល់នៅកម្ពុជា។ក្រសួងបរិស្ថាន មិនដែលលាក់បាំងព័ត៌មានអំពីគុណភាពខ្យល់សាធារណៈនោះទេ ។ ប្រជាពលរដ្ឋអាចតាមដានទិន្នន័យតាមពេលវេលាជាក់ស្តែងបានតាមរយៈគេហទំព័រ airquality.moe.gov.kh កម្មវិធីទូរស័ព្ទ CGS SPA និងទំព័រហ្វេសប៊ុករបស់ក្រសួង ។

ព័ត៌មានស្តីពីការប្រែប្រួលគុណភាពខ្យល់ ទទួលបាន ពីការដំឡើងឧបករណ៍ត្រួតពិនិត្យ៖ គិតត្រឹមខែមករា ឆ្នាំ ២០២៦ ក្រសួងមានស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៥៩កន្លែង និងរថយន្តត្រួតពិនិត្យចល័តចំនួន ៣គ្រឿង។ ក្នុងនោះ ក្រសួងក៏បានដាក់ចេញវិធានការចាប់ពីឆ្នាំ២០២៦ តម្រូវឱ្យរោងចក្រនានាដំឡើងឧបករណ៍វាស់គុណភាពខ្យល់ដោយស្វ័យប្រវត្តិផងដែរ ។

លើសពីនេះ យន្តការការឆ្លើយតបភ្លាមៗ ក៏បានត្រូវអនុវត្ត។ ក្រសួងបរិស្ថានបានបង្ហាញពីភាពរហ័សរហួនក្នុងការចុះត្រួតពិនិត្យគុណភាពខ្យល់នៅរោងចក្រ សហគ្រាស ដើម្បីវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ៕