* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋលេខាធិការ ចាន់ អ៊ាន និងអភិបាលរងរាជធានីភ្នំពេញ អញ្ជើញកាត់វិញ្ញាសារប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦

29-03-2026 18:34

(ភ្នំពេញ)៖ គណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ បានដំណើរការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ នៅ «មណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក» ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានបេក្ខជនប្រឡង ចំនួន ២៣៩រូប ជានារីចំនួន ៩៩រូប ស្មើនឹង ១១បន្ទប់ ដោយត្រូវជ្រើសរើសយកចំនួន ៥៣រូប។

ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងដោយលោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ រួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ មានបេក្ខជន សរុបចំនួន ២៣៩រូប ជានារីចំនួន ៩៩រូប ស្មើនឹង ១១បន្ទប់ ក្នុងនោះ រួមមាន៖ ពន្ធនាគាររាជធានីភ្នំពេញ បេក្ខជនដាក់ពាក្យ ៩២រូប (នារី ២០រូប) ស្មើនឹង ០៤បន្ទប់។ មណ្ឌលអប់រំកែប្រែទី១ បេក្ខជនដាក់ពាក្យ ៦៥រូប (នារី ០០រូប) ស្មើនឹង ០៣បន្ទប់។ មណ្ឌលអប់រំកែប្រែទី២ បេក្ខជនដាក់ពាក្យ ៨២រូប (នារី ៧៩រូប) ស្មើនឹង ០៤ បន្ទប់។ ការប្រលងនេះ ជ្រើសរើសបេក្ខជនជាប់ចំនួន៥៣រូប។ ការរៀបចំការប្រឡងមានរយៈពេល០២ម៉ោង ដោយចាប់ពីម៉ោង០៨:០០នាទី រហូតដល់ម៉ោង១០:០០នាទីព្រឹក ជាមួយនិងវិញ្ញាសា ប្រឡងចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ។

ចំពោះការប្រឡងនេះ បេក្ខជនត្រូវបានអនុវត្ត គឺមិនត្រូវលួចចម្លង ឬមានបំណងលួចចម្លង, មិនត្រូវពិភាក្សា ឬចម្លងគ្នា,មិនត្រូវយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង, ហាមយកតាម និងប្រើប្រាស់ទូរស័ព្ទ វិទ្យុទាក់ទងគ្រប់ប្រភេទ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ដែលអាចផ្ទុកឯកសារបាន ចូលក្នុងបន្ទប់ប្រឡង។ ក្នុងករណីមេប្រយោគ ឬអនុរក្សឆែករកឃើញ បេក្ខជននឹងត្រូវបណ្ដេញចេញពីបន្ទប់ប្រឡង។ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរកិច្ចការជំនួសនៅលើសន្លឹកកិច្ចការរបស់ខ្លួន, មិនត្រូវគូសសញ្ញាសំគាល់នៅលើសន្លឹកកិច្ចការ, មិនត្រូវធ្វើសកម្មភាពណាដែលនាំឲ្យចលាចលក្នុងមណ្ឌលប្រឡង, ហាមដាច់ខាតចំពោះការសេពគ្រឿងស្រវឹង និងជក់បារី នៅក្នុងបរិវេណមណ្ឌលប្រឡង ។

រាល់ការប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិខាងលើ បេក្ខជនត្រូវប្រឈមនឹងការបញ្ឈប់មិនឲ្យប្រឡង ហើយសន្លឹកកិច្ចការរបស់បេក្ខជននោះ នឹងត្រូវបានពិន្ទុសូន្យ និងទទួលកម្រិតវិន័យផ្សេងៗទៀត ដែលត្រូវបានកំណត់ដោយគណៈកម្មការកណ្ដាលរៀបចំការប្រឡង។

ការប្រឡងនឹងប្រព្រឹត្តទៅរយៈពេល ២ម៉ោង លើវិញ្ញាសារ ចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ, ជំនាញឯកទេសសុខាភិបាល រយៈពេល២ម៉ោង។ បេក្ខជនហាមយកសំណៅឯកសារ និងឧបកណ៍អេឡេចត្រូនិកគ្រប់ប្រភេទចូលមណ្ឌលប្រឡង៕