ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក ប្រកាសបញ្ចូលសមាជិក ប្រចាំតំបន់ឆ្នេរខាងកើតចំនួន ៤រដ្ឋ
29-03-2026 19:38
(ភ្នំពេញ)៖ លោក អ៊ូ រ៉ាស៊ី ប្រធានតំបន់ឆ្នេរខាងកើត នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំណាងលោក ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសសមាសភាពក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក ចំនួន៤រដ្ឋ។ ពិធីនេះបានឡើងនៅវិមាន ៧មករា។
សមាសភាពក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក ចំនួន៤រដ្ឋ រួមមានទី១៖ រដ្ឋម៉ារឡែន មានលោក សុខរ៉ា ថន ជាប្រធានក្រុមការងារ, រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី មានលោក អ៊ុំ សំអុល ជាប្រធានក្រុមការងារ, រដ្ឋណស្សខារ៉ឡាញណា មានលោក អ៉ី សុខា ជាប្រធានក្រុមការងារ, ទីក្រុងញូយ៉កមានលោកស្រី នូសុវត្ថិ ចាន់វត្តី ជាប្រធានក្រុមការងារ។
កម្មវិធីនេះមានការអញ្ជើញចូលពីសំណាក់សមាជិក សមាជិកាចំនួន ២៥០នាក់ ប្រកបដោយភាពរីករាយ និងបរិយាកាសល្អ។
ស្របគ្នានេះលោក អ៊ូ រ៉ាស៊ី បានផ្សាព្វផ្សាយជូនដល់ប្រធាន អនុប្រធាន សមាជិក សមាជិកាទាំងអស់ឲ្យបានយល់ដឹងអំពី ប្រធានតំបន់ឆ្នេរខាងកើត នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា សូមគោរពជូនពរដល់ប្រធាន អនុប្រធាន សមាជិក សមាជិកាទាំងអស់ ជួបនូវពុទ្ធពរទាំង៤ប្រការជូនដល់ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


























