កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែមីនា៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន៣១នាក់
29-03-2026 21:44
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ឃាត់ខ្លួនជនសង្ស័យ៣១នាក់។
* ករណីជួញដូរ៥ករណី ឃាត់ខ្លួន៩នាក់
* ករណីដឹកជញ្ជូនរក្សាទុក៧ករណី ឃាត់ខ្លួន១៥នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន៧នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៧៩៤ករណី ឃាត់ខ្លួន៤៦០៤នាក់ (ស្រី៣០៤នាក់)៕




