អាជីវករផ្សារ TCC ជាង ១០០នាក់ បានលេីកគ្នាមកនៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដេីម្បីស្នេីសុំឲ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយពួកគាត់ ជាមួយនឹងម្ចាស់ផ្សារ
30-03-2026 10:56
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមអាជីវករជាង ១០០នាក់ ដែលមកពីផ្សារ TCC ស្នេីសុំឲ្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជួយដោះស្រាយជូនពួកគាត់ ចំពោះការទិញតូបជួលពីម្ចាស់ផ្សារ។ ដោយក្រុមអាជីវករទាំងនោះ បាននាំគ្នាតវ៉ានៅមុខក្រសួង ដេីម្បីសុំឲ្យអន្តរាគមន៍ស្វែងរកដំណោះស្រាយជាមួយម្ចាស់ផ្សារ ដែលផ្សារធ្វេីមិនទាន់ហេីយ ក៏ឲ្យពួកគាត់ដោះដូរ។
ក្រោយពី តំណាងក្រសួង ចេញមកទទួលញាតិពីពួកគាត់ រឿងអន្តរាគមន៍ពីផ្សារ ហេីយពួកគាត់ក៏បំបែកគ្នា ត្រឡាប់ទៅផ្ទះវិញរៀងៗខ្លួន។
សូមបញ្ជាក់ថា ផ្សារ TCC ខាងលេីនេះ មានទីតាំងនៅស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

















