ឯកឧត្តមបណ្ឌិត ជីវ កេង ថ្លែងអំណរគុណ ឯកឧត្តម កើត រិទ្ធ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីចម្រើនជន្មាយុ

30-03-2026 12:46

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល បានចេញសារលិខិតថ្លែងអំណរគុណ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ដែលបានផ្ញើសារលិខិតជូនពរ នូវសព្ទសាធុការពរជ័យ នៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុ។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ខ្ញុំមានសេចក្តីរំភើបរីករាយឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌ ដែលបានផ្ញើសារ លិខិតជូនពរខ្ញុំនូវសព្ទសាធុការពរជ័យ នៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់ខ្ញុំ ដែលប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និង សកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានខិតខំយកអស់ កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ជំរុញអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំធានារក្សាការពារបាន យ៉ាងរឹងមាំនូវអធិបតេយ្យភាពសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ លើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាមជួយថែរក្សា អភិបាល ប្រោះព្រំសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំង បុត្រា បុត្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច និរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទទួលនូវការគោរពរាប់អានដ៏ស្មោះពីខ្ញុំ»៕