ឯកឧត្តមបណ្ឌិត ជីវ កេង ថ្លែងអំណរគុណ សម្ដេចមហាមន្ដ្រី គុយ សុផល ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីចម្រើនជន្មាយុ
30-03-2026 12:49
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល បានចេញសារលិខិតថ្លែងអំណរគុណ សម្ដេចមហាមន្ដ្រី គុយ សុផល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ដែលបានផ្ញើសារលិខិតជូនពរ នូវសព្ទសាធុការពរជ័យ នៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុ។
ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ខ្ញុំមានសេចក្តីរំភើបរីករាយឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច មហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី ដែលបានផ្ញើសារលិខិតជូនពរខ្ញុំ នូវសព្ទសាធុការពរជ័យនៅក្នុងឱកាសនៃ ពិធីចម្រើនជន្មាយុរបស់ខ្ញុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែង នូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និង សកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី ដែលកន្លងមក បានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងបញ្ញាញាណរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ” ជាពិសេសក្នុងការបំពេញភារកិច្ចថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ។
នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាឆ្នាំថ្មីដែលថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យគ្រប់យ៉ាងចំពោះ សម្តេចមហាមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសម ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាមន្ត្រី និង លោកជំទាវ មេត្តាទទួលនូវការគោរពរាប់អានដ៏ស្មោះពីខ្ញុំ»៕





