នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានយន្តការច្បាស់លាស់ ក្នុងការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋទាំងផ្ទាល់ និងតាមអនឡាញ (Video inside)

30-03-2026 14:48

(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត នាយការិយាល័យប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានយន្តការច្បាស់លាស់ ក្នុងការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋទាំងផ្ទាល់ និងតាមអនឡាញ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល វរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត អញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ហានិភ័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ចំពោះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា» ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ»។

វរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនថា អគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា គឺមានយន្ដការច្បាស់លាស់ ក្នុងការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ទាំងការដាក់បណ្ដឹងផ្ទាល់ ទាំងទទួលបណ្ដឹងអនឡាញ»៕

សូមស្តាប់ការលើកឡើងទាំងស្រុង របស់វរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត៖