នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ ការគ្រប់គ្រងគណនីបណ្តាញសង្គម របស់អ្នកប្រើប្រាស់វ័យកណ្តាលហាក់នៅខ្សោយ ដែលផ្តល់ភាពងាយស្រួល ដល់ជនខិលខូចលួចគណនី (Video inside)
30-03-2026 14:54
(ភ្នំពេញ)៖ វរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត នាយការិយាល័យប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា ការគ្រប់គ្រងគណនីបណ្តាញសង្គម របស់អ្នកប្រើប្រាស់វ័យកណ្តាលហាក់នៅខ្សោយ ដែលផ្តល់ភាពងាយស្រួលដល់ជនខិលខូចលួចគណនី។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត អញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ហានិភ័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា» ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ»។
វរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត បានបញ្ជាក់យ៉ាងដូច្នេះថា «បងប្អូនមួយចំនួន ដែលគាត់មានវ័យកណ្ដាល គឺការប្រើប្រាស់បណ្ដាញសង្គម ជារឿងថ្មីរបស់គាត់ ដូច្នេះការគ្រប់គ្រងគណនីរបស់គាត់ ពុំទាន់មានសុវត្ថិភាពពេញលេញនោះទេ»៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់វរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត៖








