* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជា​ រកឃើញម្ចាស់ជ័យលាភីឆ្នើម ដែលជាក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន៣ នៅរាជធានីភ្នំពេញ

30-03-2026 15:27

(ភ្នំពេញ)៖ កម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជា ជាភាសាខ្មែររៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.) និងមានកិច្ចសហការដោយសាកល សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ ក្នុងរយៈពេលបីថ្ងៃចាប់ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយរលូន និងប្រកបដោយផ្លែផ្កាបំផុត។

និស្សិតច្បាប់ទាំង ១៥ក្រុម មកពី ៩ សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា បានបង្ហាញអំពី ចំណេះដឹងអំពីអង្គហេតុ និងអង្គច្បាប់ ការវិភាគ និង
អំណះអំណាង កម្រិតស្រាវជ្រាវ និងការប្រើប្រាស់ការស្រាវជ្រាវ ការៀបចំ និងភាពច្បាស់លាស់ ព្រមទាំងភាពជឿជាក់ខ្ពស់ ក្នុងការបកស្រាយ និងការការពារអំណះអំណាងរបស់ខ្លួនដោយប្រើច្បាប់ជាតិ យុទ្ធសាស្ត្រ ច្បាប់អន្តរជាតិដ៏ប៉ិនប្រសប់នៅក្នុង ការប្រកួតតុលាការប្រឌិតឆ្នាំ២០២៦នេះ។

កម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជាឆ្នាំ២០២៦នេះ វគ្គបឋមត្រូវបានរៀបចំនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រត្រូវបានរៀបចំនៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ លទ្ធផលនៃការប្រកួតនេះ​គឺ
ជ័យលាភីទី១៖ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច,ជ័យលាភីទី២៖ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និង ជ័យលាភីទី៣៖ក្រុមនិស្សិតច្បាប់មកពីសាកលជាតិគ្រប់គ្រង។

ដោយឡែក មេដាយឯកត្តជន ត្រូវ​បានផ្តល់ជូន៖ មេដាយអ្នកថ្លែងការណ៍ល្អបំផុតរបស់ភាគី «ព្រះរាជអាជ្ញា» បានទៅលើនិស្សិត ចិច ជីលីជលសា មកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ, មេដាយអ្នកថ្លែងការណ៍ល្អលេខ២ របស់ភាគី «ព្រះរាជអាជ្ញា» បានទៅនិស្សិត ឡាយ គឹមលីន មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, មេដាយអ្នកថ្លែងការណ៍ល្អបំផុត របស់ភាគី «ការពារក្តី» បានទៅនិស្សិត ទីម ជាតិសុវិចិត្រ មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង, មេដាយអ្នកថ្លែងការណ៍ល្អលេខ២ របស់ភាគី «ការពារក្តី» គឺបានទៅនិស្សិត ហេង លីជូ មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង, មេដាយអ្នកថ្លែងការណ៍ល្អបំផុត របស់ភាគី «ដើមបណ្តឹងរដ្ឋប្បវេណី» បានទៅនិស្សិត យ៉ា រាវិត មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង មេដាយអ្នកថ្លែងការណ៍ល្អលេខ២ស្ទួន របស់ភាគី «ដើមបណ្តឹងរដ្ឋប្បវេណី» បានទៅនិស្សិត ឃឿង នីរតី មកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងនិស្សិត តុលា សុវណ្ណបញ្ញា មកពីសាកលវិទ្យាល័យបៀលប្រាយ។

លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ពានរង្វាន់នោះបានបានសម្តែងការកោតសរសើរចំពោះភាពប៉ិនប្រសប់របស់និស្សិត និងបានអបអរសាទរដល់ជ័យលាភីទាំងអស់។

លោកមានប្រសាសន៍ថា «ក្នុងឆ្នាំទី២នៃការប្រកួតតុលាការប្រឌិតកម្ពុជាជាភាសាខ្មែរ នេះ ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយជាអនេក ដោយឃើញពីការចូលរួមយ៉ាងផុសផុលរបស់បេក្ខជនមកពីបណ្តាមហាវិទ្យាល័យនានា ក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃកន្លងមក និងបានឆ្លងកាត់ការវិនិច្ឆ័យផ្តល់ពិន្ទុយ៉ាងសុក្រឹត្យពីសំណាក់ចៅក្រម ដែលសុទ្ធសឹងជាចៅក្រម និងព្រះរាជ អាជ្ញា អាជីព ព្រមទាំងជាមេធាវីដែលមានបទពិសោធ យើងទទួលបានក្រុមជ័យលាភីដែលប្រកបដោយគុណភាព សម្រាប់ការប្រកួតនេះ»។

ប្រធានរដ្ឋបាលស្តីទីបានលើកឡើងថា អ.វ.ត.ក. បានរៀបចំបង្កើតកម្មវិធីប្រកួតតុលាការប្រឌិត ជាភាសាខ្មែរ នេះឡើង ក្នុងគោលបំណងជួយជំរុញដល់និស្សិតច្បាប់ និងអ្នកស្រាវជ្រាវកម្ពុជា ចូលមកសិក្សាស្រាវជ្រាវឯកសារសំណុំរឿង និង យុត្តិសាស្ត្រល្អៗ សម្រាប់បង្កើនចំណេះដឹង និងបទពិសោធផ្ទាល់ខ្លួនផ្នែកច្បាប់ ជាពិសេសច្បាប់ព្រហ្មទណ្ឌអន្តរជាតិនៅមជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក. ។

លោកបញ្ជាក់ថា មជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក. បានរក្សាទុកនូវរាល់ឯកសារ សំណុំរឿងទាំងជិត ២.៥ លានទំព័រ រូបភាពវីដេអូនៃសវនាការ សៀវភៅច្បាប់ និងសៀវភៅប្រវត្តិសាស្ត្ររាប់ពាន់ក្បាល ព្រមទាំងឯកសារស្រាវជ្រាវជាច្រើនទៀត សម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវរបស់និស្សិតទាំងអស់ ជាពិសេសនិស្សិតច្បាប់។

ជាមួយគ្នានេះ ​លោក ក្រាញ់ តូនី បានលើកទឹកចិត្ត ចំពោះក្រុមដែលមិនបានទទួលជ័យលាភី សូមព្យាយាមនៅឱកាសក្រោយទៀត ដោយសារតែ​នឹងមានការរៀបចំប្រកួតប្រជែងនៅឆ្នាំក្រោយៗទៀត ដោយត្រូវខិតខំស្រាវជ្រាវបន្ថែម ហើយចាត់ទុកថាការប្រកួតប្រជែងលើកទីមួយនេះ គឺជាការស្វែងរកបទពិសោធថ្មីៗ។

កម្មវិធីនេះ មានការចូលរួមពីសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀខេត្តសៀមរាប សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ សាកលវិទ្យាល័យបៀលប្រាយ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ៕